អំណាចនៃការសរសេរ

ដោយ៖ លិន ស្រីអន នេះជាសំបុត្រដែលខ្ញុំបានសរសេរក្នុងបំណងចង់ឱ្យក្រុមគ្រួសារខ្ញុំបានអាន. លិន ស្រីអន/2017 ជូនចំពោះមិត្ដអ្នកអានជាពិសេស! ជូនចំពោះមិត្ដអ្នកអានជាពិសេស! ខ្ញុំសូមផ្ញើជូនជាពិសេសដល់មិត្ដអ្នកអានគ្រប់រូបដែលបានអានសំបុត្រមួយនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំងសម្រាប់ការលើកទឹកចិត្ដ និងបន្តគាំទ្រដល់ការសរសេរអត្ថបទរបស់ខ្ញុំរួមទាំងមិត្ដអ្នកសរសេរប្លុកផ្សេងទៀតក្នុងកម្មវិធីហាត់ការដែលរៀបចំឡើងដោយអង្គការយូនីសេហ្វកម្ពុជា។ សេចក្ដីដែលរៀបរាប់ក្នុងសំបុត្រនេះពិតជាមិនអាចបរិយាយពីទឹកចិត្ដ និងអារម្មណ៍របស់ខ្ញុំដែលកំពុងមាននៅពេលនេះបានទាំងអស់នោះទេ។ ទោះជាយ៉ាងណា ខ្ញុំរីករាយនឹងចែករំលែកអ្វីដែលសំខាន់ និងជាមេរៀនដ៏ល្អ។ ផ្ដើមពីការសរសេរអត្ថបទណែនាំខ្លួនរហូតមកដល់ពេលនេះខ្ញុំរៀនសូត្របានច្រើនណាស់ពីបទពិសោធដែលបានឆ្លងកាត់កន្លងមក។ វាមិនត្រឹមតែជាអត្ថបទដែលមានខ្លឹមសារនិងការពណ៌នាប៉ុណ្ណោះទេ តែវាបានពាំនាំពាក្យពេចន៍រួមផ្សំនិងការខិតខំប្រឹងប្រែងរបស់អ្នកសរសេរឬអ្នកនិពន្ធ។ អត្ថបទដែលមានអត្ថន័យ … More