លិខិតបើកចំហរសម្រាប់យុវជនអំពីសកម្មភាព និងការគិតក្នុងជីវភាពប្រចាំថ្ងៃ

ដោយ សៀង វន្ថា រូបភាព៖ Duupdate/2017 «យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ត្រូវបានគេនិយាយយ៉ាងសាមញ្ញគ្រប់ៗគ្នា។ ប៉ុន្តែតើយុវជនបែបណា​ ដែលអាចទ្រនូវទម្ងន់ដ៏ធ្ងន់នៃប្រទេសជាតិបាន។ ពិតណាស់ថា គេមិនអាចគិត​ពីសង្គមបានឡើយ បើខ្លួនគេស្គម ប៉ុន្តែប្រសិនជាគេអាចថែទាំ និងអភិវឌ្ឍសុខភាពខ្លួនឯងបាន​ នោះប្រទេសជាតិក៏ប្រហែលជាមានលក្ខណៈល្អប្រសើរឡើងដូចគ្នា។ នៅក្នុងលិខិតបើកជំហរនេះ ខ្ញុំនឹងសរសេរប្រាប់ដល់យុវជនមួយចំនួនដែលបានដឹងហើយ តែមិនខ្វាយខ្វល់អំពីរឿងទាំងនេះ។ យុវជនគួរខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ឲ្យដូចជាខ្លាចសេចក្ដីស្លាប់យ៉ាងដូច្នេះដែរ។ … More