ការលាគ្នាដ៏មានតម្លៃ

ដោយ៖ យ៉េន សុសម្ផស្ស © UNICEF Cambodia/ Chansreypich Seng/2017 ១០សប្ដាហ៍នៃការហ្វឹតហាត់ជំនាញសរសេរប្លក់ ត្រូវបានបញ្ចប់ដោយអាឡោះអាល័យ។ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញំុ វាបានបង្រៀន និងផ្ដល់ពីចំណេះដឹងផ្សេងៗដែលខ្ញំុមិនដែលបានដឹង មិនតែប៉ុណ្ណោះវាបានបង្ហាញពីគំនិត និងបង្ហាញពីខ្លួនខ្ញំុនៅតាមផ្លូវក្នុងកំឡុងពេល១០សប្ដាហ៍នេះ។ ត្រឡប់ពេលវេលាមកក្រោយ នៅពេលដែលខ្ញំុបានដាក់ពាក្យស្នើសំុហាត់ការ មួយថ្ងៃឆែកអ៊ីុមែល២ ៣ដង ចាំអ៊ុតមើលជាប់ឬអត់។ … More

បទពិសោធការងារនៃការសរសេរប្លក់

ដោយ សូ សុខឃីម រូបភាពដោយ៖ Nick Morrison / 2017 នៅក្នុងអំឡុងពេលនៃការសិក្សា ទាំងក្នុងវិទ្យាល័យក្ដី សកលវិទ្យាល័យក្ដី ការចាប់ផ្ដើមបំពេញការងារសង្គមជា​ផ្នែក​មួយដែលជម្រុញសិស្ស និស្សិតឲ្យជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។ ការងារបែបនេះគឺជា​ផលប្រយោជន៍សម្រាប់យុវជនផ្ទាល់ ព្រោះពួកគេអាចក្រេបជញ្ជក់យកបទពិសោធ ចំណេះដឹង ចំណេះធ្វើ ចេះមានគំនិតថ្មីៗ ដើម្បីឆ្លើយតបជាមួយការប្រកួតប្រជែង ក្នុងវិស័យការងារដែលកំពុងមានក្នុងសង្គម និងពិភពលោកសព្វថ្ងៃនេះ។ … More

បទពិសោធន៍របស់ខ្ញុំក្នុងកម្មវិធីសម្លេងយុវជនកម្ពុជា

ដោយ សៀង វន្ថា រូបភាព៖ ONE VOICE/2015 ជាសិស្សម្នាក់ដែលចូលចិត្តធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេតតាំងពីរៀននៅវិទ្យាល័យ ខ្ញុំពិតជា​បាន​ចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេលដែលឃើញការផ្សព្វផ្សាយជ្រើសរើសយុវជនដើម្បីចូលរួមធ្វើកម្មវិធីហាត់ការជំនាញ​សរសេរ​ប្លក់សំឡេងយុវជនកម្ពុជា។ ដោយសារធ្លាប់បានទទួលព័ត៌មាន និងចំណេះដឹងជាច្រើនតាមរយៈអ៊ីនធើណេត ការ​រំពឹងរបស់ខ្ញុំដំបូងគឺការចែករំលែកពីការយល់ឃើញរបស់ខ្ញុំ​នៅលើគេហទំព័រ។ ប៉ុន្តែទន្ទឹមនឹងចេតនាក្នុងការចែករំលែក​នោះ ខ្ញុំក៏បាន​សង្ឃឹមថាខ្ញុំនឹងទទួលបានការបណ្ដុះបណ្ដាលទាក់ទងនឹងរបៀបនៃការសរសេរ ការបញ្ចេញគំនិត និងរបៀបនៃការស្រាវជ្រាវផងដែរ។ ជាការពិត កម្មវិធីនេះពិតជាបានឆ្លើយតបនឹងការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំបានរៀនអំពីការសរសេរអត្ថបទ​ដែលរួមបញ្ជូលទាំងវិធីនៃមតិរិះគន់ដើម្បីស្ថាបនា និងការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។ … More

សប្ដាហ៍នៃការចងចាំ

ដោយ : លិន ស្រីអន ©លិន ស្រីអន/2017 ពេលខ្ញុំនៅតូច បំណងរបស់ខ្ញុំគឺចង់ធំឡើងឱ្យបានឆាប់និងអាលបានគ្រប់អាយុ១៨ឆ្នាំដែលគេអាចចាត់ទុកថាជាពលរដ្ឋម្នាក់។ ស្ដាប់ទៅជាដូចគំនិតក្មេងមែន នេះក៏ព្រោះតែមិនដែលស្គាល់រសជាតិជាមនុស្សធំពេញវ័យ តែមិនដែលដឹងសោះឡើយថាពេលក្លាយខ្លួនជាមនុស្សពេញវ័យហើយត្រូវភ្លក់រសជាតិអ្វីខ្លះនោះ (មិនងាយស្រួលដូចគិតនោះទេ)។ បំណងប្រាថ្នានោះបានសម្រេចមែនទោះបីខ្ញុំមិនខំប្រឹងប្រែងក៏អាចទទួលបានដោយស្វ័យប្រវតិ្ដដែរ ព្រោះមនុស្សមានការវិវត្ដជារឿងធម្មតា។ តែសំខាន់ខ្ញុំមិនបានប៉ងតែបំណងមួយនោះទេ នៅមានបំណងប្រាថ្នាជាច្រើនផ្សេងទៀតដែលខ្ញុំបានកំណត់ និងចង់សម្រេច។ ក្រោយពេលបញ្ចប់វិទ្យាល័យ ជីវិតរបស់ខ្ញុំដែលឈានចូលថ្នាក់ឧត្ដមសិក្សាក៏ចូលមកដល់។ អ្វីៗហាក់ខុសប្លែកពីមុនស្ទើរតែទាំងអស់។ ខ្ញុំចាប់ផ្ដើមចូលរួមប្រឡូកនូវរឿងរ៉ាវជាច្រើន … More

នេះជាផ្នែកមួយនៃ«ខ្ញុំ»

ដោយ វ័ន្ត ច័ន្ទមករា អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។ «ថ្ងៃដែលខ្ញុំបន់ឲ្យមកដល់នោះ ឥឡូវបានក្លាយជាការពិតហើយ! ៧សប្ដាហ៍នៃការហ្វឹកហាត់សរសេរដូចជាយូរមែនទែន ពីព្រោះខ្ញុំធុញថប់នឹងតម្រូវការឲ្យសរសេរអត្ថបទជារៀងរាល់អាទិត្យ និងការកែតម្រូវចុះឡើង។ » ពេលខ្ញុំឃើញការផ្សព្វផ្សាយពីកម្មវិធីនេះដំបូង ខ្ញុំមិនដឹងថាខ្ញុំរំភើបឬយ៉ាងណាទេ ស្រាប់ចុចអានភ្លាមតែម្ដង។ អ្វីដែលកាន់តែធ្វើឱ្យបេះដូងរបស់ខ្ញុំពុះកញ្ជ្រោលទៀតនោះ គឺខ្ញុំអាចសរសេរជាភាសាខ្មែរបាន ដោយសារតែខ្ញុំគិតថានេះពិតជាឱកាសពិសេសសម្រាប់ដកដាវ «ភាសាខ្មែរ» របស់ខ្ញុំមកដុសខាត់សំលៀងសម្រាប់បង្ហាញគេឯងហើយ។ … More