លិខិតបើកចំហរសម្រាប់យុវជនអំពីសកម្មភាព និងការគិតក្នុងជីវភាពប្រចាំថ្ងៃ

ដោយ សៀង វន្ថា រូបភាព៖ Duupdate/2017 «យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ត្រូវបានគេនិយាយយ៉ាងសាមញ្ញគ្រប់ៗគ្នា។ ប៉ុន្តែតើយុវជនបែបណា​ ដែលអាចទ្រនូវទម្ងន់ដ៏ធ្ងន់នៃប្រទេសជាតិបាន។ ពិតណាស់ថា គេមិនអាចគិត​ពីសង្គមបានឡើយ បើខ្លួនគេស្គម ប៉ុន្តែប្រសិនជាគេអាចថែទាំ និងអភិវឌ្ឍសុខភាពខ្លួនឯងបាន​ នោះប្រទេសជាតិក៏ប្រហែលជាមានលក្ខណៈល្អប្រសើរឡើងដូចគ្នា។ នៅក្នុងលិខិតបើកជំហរនេះ ខ្ញុំនឹងសរសេរប្រាប់ដល់យុវជនមួយចំនួនដែលបានដឹងហើយ តែមិនខ្វាយខ្វល់អំពីរឿងទាំងនេះ។ យុវជនគួរខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ឲ្យដូចជាខ្លាចសេចក្ដីស្លាប់យ៉ាងដូច្នេះដែរ។ … More

ជូនចំពោះមិត្តជាទីស្រលាញ់

ដោយ សូ សុខឃីម រូបភាពដោយ៖ SVDP Rhode Island/2017 សួស្តីលក្ខិណា! តើឯងសុខសប្បាយជាទេ? រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ពួកយើងមិនដែលបានជួប​គ្នាសោះ ហើយខ្ញុំក៏សូមផ្ញើសេចក្ដីនឹករលឹកមួយនេះទៅដល់ប៉ាម៉ាក់ឯងផង។ ពួកយើងជាមិត្តភក្តិនឹងគ្នា​អស់រយៈពេលជាងប្រាំមួយឆ្នាំហើយ ខ្ញុំមិនអាចបំភ្លេចនូវរាល់អនុស្សាវរីយ៍ទាំងអស់ដែលយើងមានឡើយ ទោះបីជាយើងឃ្លាតគ្នា។ ប៉ុន្មានថ្ងៃមុនខ្ញុំបានទៅ​ផ្សារ ហើយក៏បានជួបប្អូនស្រីឯងដោយចៃដន្យ ពួកយើងក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាង​ក៏បានប្រាប់ខ្ញុំថា ឯងចង់បោះបង់ការសិក្សា … More

ការមិនយល់ស្របគ្នា

ដោយ សូ សុខឃីម រូបភាពដោយ៖ The Wright Team / 2016 មនុស្សយើងម្នាក់ៗដែលមានជីវិតលើភពផែនដីនេះ សុទ្ធតែមានសិទ្ធិស្មើៗគ្នាមិនថាជា បុរស ស្ត្រី កុមារា កុមារី ឬមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ជាតិសាសន៍ គ្រប់សញ្ជាតិ និងគ្រប់សាសនា។ ក៏ប៉ុន្តែ … More

ផ្ដើមចេញពីយើងម្នាក់ៗដើម្បីភាពល្អប្រសើររបស់ពិភពលោក

ដោយ សៀង វន្ថា រូបភាព៖ Wallup/ 2017 សូក្រាត (Socrates) ដែលជាទស្សនវិទូក្រិចបុរាណមួយរូប បានលើកឡើងថា អ្នកគឺជាប្រជាជននៃពិភពលោកនេះ។ មានន័យថា យើងម្នាក់ៗមិនមែន​ត្រឹមតែជាសមាជិកនៃគ្រួសារយើង សមាជិកនៃសហគមន៍ ឬប្រជាជននៃជាតិសាសន៍យើង​តែម្នាក់នោះទេ ប៉ុន្តែយើងជាផ្នែកមួយរបស់ពិភពលោកផងដែរ។ តើក្នុងនាមជាសមាជិកម្នាក់ៗរបស់​ពិភពលោក យុវជនអាច ឬក៏គួរធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពិភពលោកយើងល្អប្រសើរឡើងសម្រាប់​មនុស្ស​ជំនាន់​ក្រោយ? បញ្ហាដែលចោទឡើងសំខាន់នៅក្នុងពិភពលោកបច្ចុប្បន្នគឺ ការបំពុលបរិស្ថាន។ … More

ឆ្ងល់អត់? តើដបទឹកប្លាស្ទិចយើងអាចច្នៃជាអ្វីបានខ្លះ?

អត្ថបទ៖ យ៉េន សុសម្ផស្ស ដបទឹកប្លាស្ទិច គឺជាកាកសំណល់មួយដែលមានការប្រើប្រាស់ច្រើនជាងគេនាពេលបច្ចុប្បន្ន ហើយខ្ញំុគិតថា នៅក្នុងបន្ទប់គេងរបស់អ្នកប្រាកដជាមានមិនក្រោម៥ដបនេាះទេ វាជារឿងពិតរបស់អ្នកខ្លះ ហើយក្នុងនេាះក៏មានខ្ញំុដែរ។ ប៉ុន្ដែតើអ្នកដឹងទេថា កាកសំណល់ប្លាស្ទិចត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីរលាយទៅក្នុងដី? បើយោងទៅតាមចម្លើយរបស់របាយការណ៍ ដឺក បាឡេន (The Balance) គឺប្រមាណពី១០ ទៅ ១០០០ឆ្នាំ ដើម្បីឲ្យធាតុប្លាស្ទិចបំបែក … More

ការឆ្លើយតបទៅនឹងការហូរចូលនៃវប្បធម៌បរទេសមកកាន់សង្គមខ្មែរ

ដោយ សៀង វន្ថា © Edgar Cayce’s ARE/ 2017 មនុស្សជាច្រើនបាននិយាយពាក្យថា វប្បធម៌ចេញមកដោយងាយៗ ទើបភ្លេចឬក៏មិនទាំងដឹងផងថាអ្វីទៅ​ជា​វប្បធម៌ ហើយវប្បធម៌ស្ដែងចេញតាមរយៈអ្វី និងមានប្រយោជន៍អ្វីដល់ខ្លួន និងមនុស្ស​នៅជុំវិញខ្លួន​ក្នុងសង្គម​ទាំង​មូល​។ វប្បធម៌​ អាចនិយាយតាមន័យសម្រាយជាទូទៅថា គឺជាគំនិត ទម្លាប់ ឬក៏ឥរិយាបថរបស់​មនុស្ស​នៅក្នុង​សង្គម​នោះ​ឯង។ គេតែងតែនិយាយពាក្យវប្បធម៌​នេះភ្ជាប់ទៅនឹងបញ្ហា​របស់​មនុស្ស ឬក៏សង្គមផ្សេងៗដូចជា … More

អំណាចនៃការសរសេរ

ដោយ៖ លិន ស្រីអន នេះជាសំបុត្រដែលខ្ញុំបានសរសេរក្នុងបំណងចង់ឱ្យក្រុមគ្រួសារខ្ញុំបានអាន. លិន ស្រីអន/2017 ជូនចំពោះមិត្ដអ្នកអានជាពិសេស! ជូនចំពោះមិត្ដអ្នកអានជាពិសេស! ខ្ញុំសូមផ្ញើជូនជាពិសេសដល់មិត្ដអ្នកអានគ្រប់រូបដែលបានអានសំបុត្រមួយនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំងសម្រាប់ការលើកទឹកចិត្ដ និងបន្តគាំទ្រដល់ការសរសេរអត្ថបទរបស់ខ្ញុំរួមទាំងមិត្ដអ្នកសរសេរប្លុកផ្សេងទៀតក្នុងកម្មវិធីហាត់ការដែលរៀបចំឡើងដោយអង្គការយូនីសេហ្វកម្ពុជា។ សេចក្ដីដែលរៀបរាប់ក្នុងសំបុត្រនេះពិតជាមិនអាចបរិយាយពីទឹកចិត្ដ និងអារម្មណ៍របស់ខ្ញុំដែលកំពុងមាននៅពេលនេះបានទាំងអស់នោះទេ។ ទោះជាយ៉ាងណា ខ្ញុំរីករាយនឹងចែករំលែកអ្វីដែលសំខាន់ និងជាមេរៀនដ៏ល្អ។ ផ្ដើមពីការសរសេរអត្ថបទណែនាំខ្លួនរហូតមកដល់ពេលនេះខ្ញុំរៀនសូត្របានច្រើនណាស់ពីបទពិសោធដែលបានឆ្លងកាត់កន្លងមក។ វាមិនត្រឹមតែជាអត្ថបទដែលមានខ្លឹមសារនិងការពណ៌នាប៉ុណ្ណោះទេ តែវាបានពាំនាំពាក្យពេចន៍រួមផ្សំនិងការខិតខំប្រឹងប្រែងរបស់អ្នកសរសេរឬអ្នកនិពន្ធ។ អត្ថបទដែលមានអត្ថន័យ … More

គម្លាតនៃផ្នត់គំនិតរវាងក្មេងជំនាន់ក្រោយ និងមនុស្សចាស់ ទៅលើអ្នកស្រលាញ់ភេទដូចគ្នា

ដោយ៖ដារេត​ សុភាប្ញទ្ធិ ©Nicolas Fuentes/2015/CC BY-NC-SA 2.0 តាំងពីវ័យកុមារភាព ខ្ញុំតែងតែត្រូវបានគេមើលងាយ និងបន្តុះបង្អាប់ថាជាមនុស្សប្រុសមិនប្រុស ស្រីមិនស្រី។​​ ខ្ញុំក៏ជឿជាក់ដែរថា មិនមែនមានតែខ្ញុំម្នាក់ទេដែលត្រូវបានគេហៅបែបនេះ ពីព្រោះការរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នាកើតឡើងនៅសឹងគ្រប់ទីកន្លែង។​ មិនថាអ្នកជាមនុស្សស្រលាញ់ភេទដូចគ្នា ឬមិនមែនក្តី អ្នកក៏អាចត្រូវបានគេហៅជាឈ្មោះអសុរោះផ្សេងៗ បើសិនជាកាយវិការដែលអ្នកប្រព្រឹត្តទៅមិនសមស្របទៅតាមលក្ខណៈនៃភេទនីមួយៗដែលមនុស្សទូទៅរំពឹងទុក។​ ក៏ប៉ុន្តែពេលខ្លះ តើអ្នកទាំងអស់គ្នាធ្លាប់មានចម្ងល់ដែរទេថា៖ តើហេតុអ្វីបានជាប្រជាជនខ្មែរ ជាពិសេសមនុស្សចាស់មួយចំនួនរើសអើងអ្នកស្រលាញ់ភេទដូចគ្នាយ៉ាងដូច្នេះ? … More

តើខ្ញំុត្រូវរស់នៅក្រោមសម្ពាធនេះដល់ពេលណា?

ដោយ៖ យ៉េន សុសម្ផស្ស ខ្ញំុរស់នៅតែខ្ញំុ អ្នករស់នៅតែអ្នក ហេតុអ្វីចាំបាច់ពេបជ្រាយជីវិតខ្ញំុ? ហេតុអ្វីត្រូវមើលខ្ញំុក្នុងផ្លូវមិនល្អ តើខ្ញំុទៅធ្វើអ្វីប៉ះពាល់ដល់សិទ្ធិអ្នក? សំនួរនេះនៅតែវិលវល់នៅក្នុងខួរក្បាលរបស់មនុស្សស្រីមួយចំនួន។ មិនថាប្រទេសអភិវឌ្ឍទៅដល់ទីណាឡើយ ក៏ផ្នត់គំនិតមួយចំនួននៅតែនឹងថ្កល់ដាក់សម្ពាធមកលើមនុស្សស្រីដដែល។ តើស្រី្ដជួបប្រទះនូវសម្ពាធអ្វីខ្លះ? តើមានតែស្រ្ដីទេឬ ដែលប្រឈមចំពេាះសម្ពាធទាំងនេាះ? “ការដើរយប់” ប្រសិនបើអ្នកឮពាក្យនេះ តើអ្នកយល់ដូចម្ដេច?តើអ្នកសម្លឹងទៅលើបុគ្គលនេាះជាមនុស្សបែបណា? © Onasill ~ … More