គ្រប់​គ្នា​នាំគ្នា​ស្វាគមន៍​ការ​បរាជ័យ ប៉ុន្តែវាពិតជាអ្វី ​ដែល​យើង​គួរតែស្វាគមន៍មែនឬអត់?

អត្ថបទដោយ៖ ខុន សក្ក័ដា Photo by Steve Halama on Unsplash ពេល​បើក​មើល​បណ្ដាញសង្គមនៅលើទំព័រដែលផ្តោតលើការ​ជម្រុញទឹកចិត្ត​ ឬបណ្ដុះផ្នត់​គំនិត​ផ្សេងៗ ច្រើន​តែ​ឃើញ​គេ​នាំគ្នា​ឲ្យ​តម្លៃខ្ពស់ទៅ​លើ​ការ​បរាជ័យ​ ដែលធ្វើឲ្យគ្រប់គ្នាចូលចិត្តសម្តីនោះ​ ចង់សាក ចិត្ត​សឿង​នឹង​បរាជ័យ​ទៅតាម​ទំនោរដូច្នោះដែរ។ ពួកគេ​ចាប់​ផ្ដើម​ធ្វើ​អ្វីដែល​គេចង់​ធ្វើ​ ដោយមិនខ្វល់​ខ្វាយ​ពីសម្ដីរបស់អ្នកដទៃ។ ពេលខ្លះទៅ ឲ្យ​តែ​សម្ដីរបស់ អ្នកដទៃ​ឃ្នើស​នឹងចិត្ត​គំនិត​របស់​គេបន្តិច … More

ការលាគ្នាដ៏មានតម្លៃ

ដោយ៖ យ៉េន សុសម្ផស្ស © UNICEF Cambodia/ Chansreypich Seng/2017 ១០សប្ដាហ៍នៃការហ្វឹតហាត់ជំនាញសរសេរប្លក់ ត្រូវបានបញ្ចប់ដោយអាឡោះអាល័យ។ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញំុ វាបានបង្រៀន និងផ្ដល់ពីចំណេះដឹងផ្សេងៗដែលខ្ញំុមិនដែលបានដឹង មិនតែប៉ុណ្ណោះវាបានបង្ហាញពីគំនិត និងបង្ហាញពីខ្លួនខ្ញំុនៅតាមផ្លូវក្នុងកំឡុងពេល១០សប្ដាហ៍នេះ។ ត្រឡប់ពេលវេលាមកក្រោយ នៅពេលដែលខ្ញំុបានដាក់ពាក្យស្នើសំុហាត់ការ មួយថ្ងៃឆែកអ៊ីុមែល២ ៣ដង ចាំអ៊ុតមើលជាប់ឬអត់។ … More

បទពិសោធការងារនៃការសរសេរប្លក់

ដោយ សូ សុខឃីម រូបភាពដោយ៖ Nick Morrison / 2017 នៅក្នុងអំឡុងពេលនៃការសិក្សា ទាំងក្នុងវិទ្យាល័យក្ដី សកលវិទ្យាល័យក្ដី ការចាប់ផ្ដើមបំពេញការងារសង្គមជា​ផ្នែក​មួយដែលជម្រុញសិស្ស និស្សិតឲ្យជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។ ការងារបែបនេះគឺជា​ផលប្រយោជន៍សម្រាប់យុវជនផ្ទាល់ ព្រោះពួកគេអាចក្រេបជញ្ជក់យកបទពិសោធ ចំណេះដឹង ចំណេះធ្វើ ចេះមានគំនិតថ្មីៗ ដើម្បីឆ្លើយតបជាមួយការប្រកួតប្រជែង ក្នុងវិស័យការងារដែលកំពុងមានក្នុងសង្គម និងពិភពលោកសព្វថ្ងៃនេះ។ … More

បទពិសោធន៍របស់ខ្ញុំក្នុងកម្មវិធីសម្លេងយុវជនកម្ពុជា

ដោយ សៀង វន្ថា រូបភាព៖ ONE VOICE/2015 ជាសិស្សម្នាក់ដែលចូលចិត្តធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេតតាំងពីរៀននៅវិទ្យាល័យ ខ្ញុំពិតជា​បាន​ចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេលដែលឃើញការផ្សព្វផ្សាយជ្រើសរើសយុវជនដើម្បីចូលរួមធ្វើកម្មវិធីហាត់ការជំនាញ​សរសេរ​ប្លក់សំឡេងយុវជនកម្ពុជា។ ដោយសារធ្លាប់បានទទួលព័ត៌មាន និងចំណេះដឹងជាច្រើនតាមរយៈអ៊ីនធើណេត ការ​រំពឹងរបស់ខ្ញុំដំបូងគឺការចែករំលែកពីការយល់ឃើញរបស់ខ្ញុំ​នៅលើគេហទំព័រ។ ប៉ុន្តែទន្ទឹមនឹងចេតនាក្នុងការចែករំលែក​នោះ ខ្ញុំក៏បាន​សង្ឃឹមថាខ្ញុំនឹងទទួលបានការបណ្ដុះបណ្ដាលទាក់ទងនឹងរបៀបនៃការសរសេរ ការបញ្ចេញគំនិត និងរបៀបនៃការស្រាវជ្រាវផងដែរ។ ជាការពិត កម្មវិធីនេះពិតជាបានឆ្លើយតបនឹងការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំបានរៀនអំពីការសរសេរអត្ថបទ​ដែលរួមបញ្ជូលទាំងវិធីនៃមតិរិះគន់ដើម្បីស្ថាបនា និងការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។ … More

សប្ដាហ៍នៃការចងចាំ

ដោយ : លិន ស្រីអន ©លិន ស្រីអន/2017 ពេលខ្ញុំនៅតូច បំណងរបស់ខ្ញុំគឺចង់ធំឡើងឱ្យបានឆាប់និងអាលបានគ្រប់អាយុ១៨ឆ្នាំដែលគេអាចចាត់ទុកថាជាពលរដ្ឋម្នាក់។ ស្ដាប់ទៅជាដូចគំនិតក្មេងមែន នេះក៏ព្រោះតែមិនដែលស្គាល់រសជាតិជាមនុស្សធំពេញវ័យ តែមិនដែលដឹងសោះឡើយថាពេលក្លាយខ្លួនជាមនុស្សពេញវ័យហើយត្រូវភ្លក់រសជាតិអ្វីខ្លះនោះ (មិនងាយស្រួលដូចគិតនោះទេ)។ បំណងប្រាថ្នានោះបានសម្រេចមែនទោះបីខ្ញុំមិនខំប្រឹងប្រែងក៏អាចទទួលបានដោយស្វ័យប្រវតិ្ដដែរ ព្រោះមនុស្សមានការវិវត្ដជារឿងធម្មតា។ តែសំខាន់ខ្ញុំមិនបានប៉ងតែបំណងមួយនោះទេ នៅមានបំណងប្រាថ្នាជាច្រើនផ្សេងទៀតដែលខ្ញុំបានកំណត់ និងចង់សម្រេច។ ក្រោយពេលបញ្ចប់វិទ្យាល័យ ជីវិតរបស់ខ្ញុំដែលឈានចូលថ្នាក់ឧត្ដមសិក្សាក៏ចូលមកដល់។ អ្វីៗហាក់ខុសប្លែកពីមុនស្ទើរតែទាំងអស់។ ខ្ញុំចាប់ផ្ដើមចូលរួមប្រឡូកនូវរឿងរ៉ាវជាច្រើន … More

កូនសំបុត្រដាស់តឿនពីខ្ញំុ

ដោយ៖ យ៉េន សុសម្ផស្ស រូបភាពដោយ © Bewitched Difference/2017/CC BY-NC-SA 2.0 ប្រសិនបើអ្នកមើលឃើញរូបខាងក្រោមនេះ តើអ្នកមានអារម្មណ៍អ្វីទេ? តើអ្នកយល់ដូចម្ដេចចំពេាះរូបមួយនេះ? ប្រសិនបើអ្នកមានអារម្មណ៍ល្អ អ្នកនឹងឆ្ងល់ថា តើរូបនេះគេធ្វើឡើងយ៉ាងដូចម្ដេច? ម្ដេចបានស្អាត ហើយគួរឲ្យចាប់អារម្មណ៍យ៉ាងនេះ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពណាមួយដែលអ្នកងងឹតងងុល អ្នកនឹងគិតថាវាក្រៀមក្រំណាស់។ នេះហើយជាជីវិតរបស់អ្នក ពេលណាដែលអ្នកសប្បាយចិត្ត … More

សកម្មភាពយុវជនក្នុងការរក្សា និងអភិវឌ្ឍន៍ពិភពលោក

ដោយ សូ សុខឃីម រូបភាពដោយ៖ Stanford News ជាការពិតណាស់ ជីវិតយើងម្នាក់ៗរស់នៅលើភពផែនដីគឺត្រូវដកដង្ហើមជា។ នៅពេលយើងដកដង្ហើម​ មានន័យថាយើងបានស្រូបយកឧស្ម័នផ្សេងៗដែលមាននៅជុំវិញខ្លួនយើង។ ដូច្នេះ ដើម្បីថែរក្សាសុខភាពផ្លូវដង្ហើម​ យើងត្រូវតែថែរក្សាបរិស្ថាននៅជុំវិញខ្លួនយើងឲ្យបានល្អ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ។ តើយុវជនមានកាតព្វកិច្ចអ្វីខ្លះក្នុងការជួយថែរក្សាបរិស្ថានពិភពលោក? ដូចដែលយើងបានដឹងហើយថា ពិភពលោកយើងនាពេលបច្ចុប្បន្នកំពុងរងការបំពុលយ៉ាងខ្លាំង ជាពិសេស​​នៅប្រទេសកំពុងអភិវឌ្ឍ ហើយការបំពុលនេះទៀតសោត គឺមានចេញពី ការកាប់បំផ្លាញព្រៃឈើ​ដែលបណ្ដាលឲ្យដីបាត់បង់់ជីវជាតិ … More

ផ្នត់គំនិតរបស់មនុស្សជំនាន់មុន និងការយល់ឃើញរបស់មនុស្សជំនាន់ក្រោយ

ដោយ សៀង វន្ថា រូបភាព៖ EU-OSHA/2017 ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងពីសាច់រឿងរបស់ទុំ និងទាវ ដែលម្ដាយរបស់ទាវបាន​លើក​ឡើង​ថា នំមិនដែលធំជាងនាឡិ។ ការលើកឡើងបែបនេះ គឺសំដៅទៅដល់ការសម្រេចចិត្តរបស់អាណាព្យាបាល​ជំនួសកូន ឬអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លួន។ ប៉ុន្តែបើគិតមកដល់សតវត្សទី ២១ នេះ មានមនុស្សជាច្រើន ជាពិសេសយុវជនបានបញ្ចេញនូវទស្សនៈមិនយល់ស្របទៅនឹងផ្នត់គំនិតខាងលើ​នេះ។ ការទទួលឥទ្ធិពលពីបរទេស ការទទួលបានការអប់រំ ការសាកល្បង … More

លិខិតបើកចំហរសម្រាប់យុវជនអំពីសកម្មភាព និងការគិតក្នុងជីវភាពប្រចាំថ្ងៃ

ដោយ សៀង វន្ថា រូបភាព៖ Duupdate/2017 «យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ត្រូវបានគេនិយាយយ៉ាងសាមញ្ញគ្រប់ៗគ្នា។ ប៉ុន្តែតើយុវជនបែបណា​ ដែលអាចទ្រនូវទម្ងន់ដ៏ធ្ងន់នៃប្រទេសជាតិបាន។ ពិតណាស់ថា គេមិនអាចគិត​ពីសង្គមបានឡើយ បើខ្លួនគេស្គម ប៉ុន្តែប្រសិនជាគេអាចថែទាំ និងអភិវឌ្ឍសុខភាពខ្លួនឯងបាន​ នោះប្រទេសជាតិក៏ប្រហែលជាមានលក្ខណៈល្អប្រសើរឡើងដូចគ្នា។ នៅក្នុងលិខិតបើកជំហរនេះ ខ្ញុំនឹងសរសេរប្រាប់ដល់យុវជនមួយចំនួនដែលបានដឹងហើយ តែមិនខ្វាយខ្វល់អំពីរឿងទាំងនេះ។ យុវជនគួរខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ឲ្យដូចជាខ្លាចសេចក្ដីស្លាប់យ៉ាងដូច្នេះដែរ។ … More