ដំណើរឆ្ពោះទៅកំពូលភ្នំ

ដោយ សូ សុឃីម រូបភាពផ្តល់ដោយ សូ សុខឃីម ជាទូទៅ មនុស្សម្នាក់ៗរមែងមានក្ដីស្រមៃដើម្បីឡើងទៅទីកំពូលដែលខ្ពស់បំផុត ក៏ប៉ុន្តែមានតែមនុស្ស​មួយ​ចំនួនតូចប៉ុណ្ណោះ ដែលបានសម្រេចក្ដីស្រមៃនោះ។ ដូចនេះដើម្បីដឹងអំពីមនុស្សដែលបាន សម្រេចនូវក្ដីស្រមៃ​នេះ ខ្ញុំសូមណែនាំបុគ្គលម្នាក់ដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់។ គាត់ជាមនុស្ស ម្នាក់ក្នុងចំណោមមនុស្សដទៃ​ទៀត ដែលបានទទួលនូវភាពជោគជ័យសម្រាប់ដំណើរដ៏មហិមានេះ។ តើគាត់មានវិធីសាស្ត្រអ្វីក្នុងការ​ឈោង​ចាប់​ក្ដីស្រមៃក្នុងជីវិតគាត់? តើអ្វីខ្លះជាឧបសគ្គសម្រាប់ដំណើរនេះ? លោក ស្រុត ស្រ៊ាន់ … More

ពេលមុន និងពេលនេះនៃជីវិតពិតរបស់សានិត

ដោយ សៀង វន្ថា © Suy Sanith/2017 ព្រះអាទិត្យរះពេលព្រឹកព្រលឹម មនុស្សគ្រប់គ្នាយល់ថាវាជាក្ដីសង្ឃឹមនៅថ្ងៃថ្មី។ រុក្ខជាតិដុះខៀវ​ខ្ចី​​ ពាសពេញដី អ័ព្ទហោះហើរពាសពេញ​កំពូល​ភ្នំ​ ស្ដាប់ទៅហាក់មានអារម្មណ៍ថា​មានក្ដីសុខណាស់ ដែលបានរស់ នៅក្នុងខេត្តភាគឦសានមួយនេះ។ តែជាការពិត គ្រប់យ៉ាងរបស់ជីវិតមនុស្ស រមែងមិនដូចការ​គិត ឬការស្រមៃនោះឡើយ បានជាប់ហើយក៏អាចនឹងព្រាត់ បានជួបភាពជូរចត់ក៏អាចនឹងជួបភាពល្អប្រសើរ … More

“តាំងចិត្ដហើយមិនធ្វើស្មើនឹងបរាជ័យ”

លិន ស្រីអន ©yongchanbondith/2017 ស្ថិតក្នុងសម្លៀកបំពាក់ដ៏សាមញ្ញ ខោខូប៊យជើងវែង អាវយឺតដៃខ្លីជាមួយនឹងកាបូបស្ពាយពីក្រោយ នេះគឺជាយុវជនម្នាក់ដែលខ្ញុំបានកត់សម្គាល់ និងចង់ចែករំលែកពីបទពិសោធន៍របស់គាត់ជាមួយអ្នកនៅថ្ងៃនេះ។ ខ្ញុំបានស្គាល់គាត់ពេលយើងចាប់ផ្ដើមថ្នាក់ភាសាថៃជាមួយគ្នា។ ផ្ដើមដំបូងនៃថ្នាក់រៀនគឺជាការណែនាំខ្លួនខ្លីៗ គ្រប់គ្នាបាននិយាយរៀបរាប់ពីខ្លួនឯងម្នាក់ម្ដងៗ ដល់វេនរូបគាត់ដែលត្រូវណែនាំខ្លួន ខ្ញុំបានចាប់អារម្មណ៍នឹងប្រវត្ដិនៃការសិក្សារបស់បងប្រុស ដោយគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកពី សាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស។ តែចំណុចដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរបៀបដែលគាត់ប្រព្រឹត្ដ។ គាត់ជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ទោះជាកម្រិតនៃការសិក្សាល្អ និងបានខ្ពង់ខ្ពស់ក៏ដោយ។ យុវជនដែលខ្ញុំបានរៀបរាប់ខាងលើនេះមានឈ្មោះថា … More

យុវជន និងការច្នៃប្រឌិត

ដោយ​​ ល័ក្ខ សុផាវត្តី © Em Chanithykol អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។ នាងខ្ញុំបានជួប​ ឯម ចន្ទ័រិទ្ធិកុរ​ ដំបូងតាមរយៈការចូលរួមកម្មវិធី SEALNET Youth Leadership Summit 2016​ កាលពីខែមិថុនានៅប្រទេសសិង្ហបូរី។​ … More