សារៈសំខាន់នៃការអានសៀវភៅចំពោះកុមារ

អត្ថបទដោយ៖ អម្រិន ពិសី ©Room to Read Cambodia/2018 ខ្ញុំជាកូនអ្នកជនបទ រស់នៅក្នុងតំបន់មួយដែលការអានភាគច្រើនមិនសូវត្រូវបានគេឲ្យតម្លៃនោះទេ។ ខ្ញុំនៅចាំថា កាលពីខ្ញុំនៅក្មេង នៅក្នុងសហគមន៍ខ្ញុំពុំសូវមានសៀវភៅសំបូរបែបឡើយ។ បើខ្ញុំចង់អាន ខ្ញុំត្រូវចាំដល់ពេលទៅសាលាព្រោះមានតែនៅទីនោះទេដែលមានបណ្ណាល័យ​​ និងមានសៀវភៅ។ ដោយសារ តែអ្នកនៅជុំវិញខ្លួនមិនមានអ្នកណាអាន និងពុំមានសៀវភៅគ្រប់គ្រាន់ដើម្បីអានទៀត ខ្ញុំក៏មិនសូវ ជាបានយកចិត្តទុកដាក់ក្នុងការអាន … More

ជូនចំពោះមិត្តជាទីស្រលាញ់

ដោយ សូ សុខឃីម រូបភាពដោយ៖ SVDP Rhode Island/2017 សួស្តីលក្ខិណា! តើឯងសុខសប្បាយជាទេ? រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ពួកយើងមិនដែលបានជួប​គ្នាសោះ ហើយខ្ញុំក៏សូមផ្ញើសេចក្ដីនឹករលឹកមួយនេះទៅដល់ប៉ាម៉ាក់ឯងផង។ ពួកយើងជាមិត្តភក្តិនឹងគ្នា​អស់រយៈពេលជាងប្រាំមួយឆ្នាំហើយ ខ្ញុំមិនអាចបំភ្លេចនូវរាល់អនុស្សាវរីយ៍ទាំងអស់ដែលយើងមានឡើយ ទោះបីជាយើងឃ្លាតគ្នា។ ប៉ុន្មានថ្ងៃមុនខ្ញុំបានទៅ​ផ្សារ ហើយក៏បានជួបប្អូនស្រីឯងដោយចៃដន្យ ពួកយើងក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាង​ក៏បានប្រាប់ខ្ញុំថា ឯងចង់បោះបង់ការសិក្សា … More