គុណសម្បត្តិនិងគុណវិបត្តិនៃភាពទន់ភ្លន់

ដោយ សូ សុឃីម ©CambodiaWatch / 2014 ក្នុងនាមយើងជាកូនខ្មែរ​​​​ យើងម្នាក់ៗសុទ្ធតែដឹងហើយថាប្រពៃណីទំនៀមទំលាប់ខ្មែរ យើងយ៉ាងណាខ្លះ។ជាការពិតណាស់អ្វីៗក៏ដោយសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ តើភាពទន់ភ្លន់មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? មុននឹងឈានដល់ការបកស្រាយពីវប្បធម៍ ជាបឋមយើងក៏គួរតែដឹងអំពីរវប្បធម៌របស់ជាតិខ្លួនឲ្យបានច្រើនដែរ។ ជាការពិតណាស់ប្រពៃណីទំនៀមទំលាប់របស់កម្ពុជាពិតជាខុសដាច់ដោចឡែកពីជាតិសាសន៍ដទៃពិសេសពួកអុឺរ៉ុប។តួយ៉ាងប្រពៃណីរបស់ខ្មែរយើងផ្តោតទៅលើស្រ្តីខ្លាំងជាងបុរស។ពួកយើងបានយកចិត្តិទុកដាក់យ៉ាងខ្លាំងចំពោះកូនស្រីដូចជាការនិយាយស្ដី ដំណើរ​​ ​​ចរិយា អាក្បកិរិយាគឺត្រូវតែទន់ភ្លន់ ចេះគោរពចាស់ទុំប្រកាន់ ខ្ជាប់ខ្ជួននូវច្បាប់ស្រី ហើយពីមុនចាស់ៗតែងតែប្រកាន់យកទស្សនះថាកូនស្រីវិលចង្រ្កានមិនជុំ ហេតុនេះហើយកួនស្រីមិនត្រូវបានគេបញ្ជូនទៅសាលាទេគ្រាន់តែបង្រៀនឲ្យចេះការងារផ្ទះ … More

មកស្គាល់ពីភាពខុសគ្នារវាងសិល្បៈល្ខោនខោលខ្មែរទាំង៣តំបន់

ដោយ៖ យ៉េន សុសម្ផស្ស រូបភាពដោយ៖ កែវ រតនៈ ប្រទេសកម្ពុជា​ គឺជាប្រទេសមួយដែលសម្បូរនូវសម្បត្តិវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏សម្បូរបែប។ មិនតែប៉ុណ្ណេាះ វាក៏មានការបែងចែកទៅតាមតំបន់ ជាមួយនឹងភាពខុសប្លែកនៃបែបបទប្រពៃណីដែលគេរស់នៅផងដែរ។ តើអ្នកបានស្គាល់ និងដឹងពីសិល្បៈល្ខោនខោលពីមុនដែរឬទេ? បើយោងតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជ ជួន ណាត «ខោល» សំដៅទៅលើមនុស្សប្រុស។ សិល្បៈល្ខោនខោល … More