ការឆ្លើយតបទៅនឹងការហូរចូលនៃវប្បធម៌បរទេសមកកាន់សង្គមខ្មែរ

ដោយ សៀង វន្ថា © Edgar Cayce’s ARE/ 2017 មនុស្សជាច្រើនបាននិយាយពាក្យថា វប្បធម៌ចេញមកដោយងាយៗ ទើបភ្លេចឬក៏មិនទាំងដឹងផងថាអ្វីទៅ​ជា​វប្បធម៌ ហើយវប្បធម៌ស្ដែងចេញតាមរយៈអ្វី និងមានប្រយោជន៍អ្វីដល់ខ្លួន និងមនុស្ស​នៅជុំវិញខ្លួន​ក្នុងសង្គម​ទាំង​មូល​។ វប្បធម៌​ អាចនិយាយតាមន័យសម្រាយជាទូទៅថា គឺជាគំនិត ទម្លាប់ ឬក៏ឥរិយាបថរបស់​មនុស្ស​នៅក្នុង​សង្គម​នោះ​ឯង។ គេតែងតែនិយាយពាក្យវប្បធម៌​នេះភ្ជាប់ទៅនឹងបញ្ហា​របស់​មនុស្ស ឬក៏សង្គមផ្សេងៗដូចជា … More

តើខ្ញំុត្រូវរស់នៅក្រោមសម្ពាធនេះដល់ពេលណា?

ដោយ៖ យ៉េន សុសម្ផស្ស ខ្ញំុរស់នៅតែខ្ញំុ អ្នករស់នៅតែអ្នក ហេតុអ្វីចាំបាច់ពេបជ្រាយជីវិតខ្ញំុ? ហេតុអ្វីត្រូវមើលខ្ញំុក្នុងផ្លូវមិនល្អ តើខ្ញំុទៅធ្វើអ្វីប៉ះពាល់ដល់សិទ្ធិអ្នក? សំនួរនេះនៅតែវិលវល់នៅក្នុងខួរក្បាលរបស់មនុស្សស្រីមួយចំនួន។ មិនថាប្រទេសអភិវឌ្ឍទៅដល់ទីណាឡើយ ក៏ផ្នត់គំនិតមួយចំនួននៅតែនឹងថ្កល់ដាក់សម្ពាធមកលើមនុស្សស្រីដដែល។ តើស្រី្ដជួបប្រទះនូវសម្ពាធអ្វីខ្លះ? តើមានតែស្រ្ដីទេឬ ដែលប្រឈមចំពេាះសម្ពាធទាំងនេាះ? “ការដើរយប់” ប្រសិនបើអ្នកឮពាក្យនេះ តើអ្នកយល់ដូចម្ដេច?តើអ្នកសម្លឹងទៅលើបុគ្គលនេាះជាមនុស្សបែបណា? © Onasill ~ … More

រឿងរ៉ាវពីអង្គរវត្ដដែលអ្នកត្រូវដឹង

លិន ស្រីអន បើនិយាយពីប្រទេសកម្ពុជា គេច្បាស់ជានឹកដល់ប្រាសាទអង្គរវត្ដជាមិនខាន។ គេច្បាស់ជាមិនអាចបំភ្លេចបានឡើយពីទិដ្ឋភាព និងសម្រស់ដ៏ស្រស់ឆើតឆាយនៃប្រាសាទមួយនេះ។ តែនៅមានរឿងរ៉ាវមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងអាចទាក់ទាញចិត្ដអ្នកឱ្យកាន់តែចូលចិត្ដ និងស្រឡាញ់វាកាន់តែខ្លាំង។ ខាងក្រោមនេះខ្ញុំសូមរៀបរាប់ចំណុចខ្លះៗបន្ថែមពីអ្វីដែលអ្នកឃើញ ពីរូបភាពខាងក្រៅរបស់ប្រាសាទអង្គរវត្ត។ ១.ជាទីបូជនីយដ្ឋានខាងសាសនាធំជាងគេបំផុតលើពិភពលោក ©sam garza/2006/CC BY 2.0 យោងតាមកំណត់ត្រាហ្គីនណេសពិភពលោក (Guinness World Record) ប្រាសាទអង្គរវត្ដត្រូវបានចាត់ទុកជាទីបូជនីយដ្ឋានខាងសាសនាធំជាងគេបំផុតក្នុងពិភពលោកបើប្រៀបធៀបនឹងប្រាសាទបុរាណជាច្រើនទៀតនៃប្រទេសផ្សេងៗ។ … More

គុណសម្បត្តិនិងគុណវិបត្តិនៃភាពទន់ភ្លន់

ដោយ សូ សុឃីម ©CambodiaWatch / 2014 ក្នុងនាមយើងជាកូនខ្មែរ​​​​ យើងម្នាក់ៗសុទ្ធតែដឹងហើយថាប្រពៃណីទំនៀមទំលាប់ខ្មែរ យើងយ៉ាងណាខ្លះ។ជាការពិតណាស់អ្វីៗក៏ដោយសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ តើភាពទន់ភ្លន់មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? មុននឹងឈានដល់ការបកស្រាយពីវប្បធម៍ ជាបឋមយើងក៏គួរតែដឹងអំពីរវប្បធម៌របស់ជាតិខ្លួនឲ្យបានច្រើនដែរ។ ជាការពិតណាស់ប្រពៃណីទំនៀមទំលាប់របស់កម្ពុជាពិតជាខុសដាច់ដោចឡែកពីជាតិសាសន៍ដទៃពិសេសពួកអុឺរ៉ុប។តួយ៉ាងប្រពៃណីរបស់ខ្មែរយើងផ្តោតទៅលើស្រ្តីខ្លាំងជាងបុរស។ពួកយើងបានយកចិត្តិទុកដាក់យ៉ាងខ្លាំងចំពោះកូនស្រីដូចជាការនិយាយស្ដី ដំណើរ​​ ​​ចរិយា អាក្បកិរិយាគឺត្រូវតែទន់ភ្លន់ ចេះគោរពចាស់ទុំប្រកាន់ ខ្ជាប់ខ្ជួននូវច្បាប់ស្រី ហើយពីមុនចាស់ៗតែងតែប្រកាន់យកទស្សនះថាកូនស្រីវិលចង្រ្កានមិនជុំ ហេតុនេះហើយកួនស្រីមិនត្រូវបានគេបញ្ជូនទៅសាលាទេគ្រាន់តែបង្រៀនឲ្យចេះការងារផ្ទះ … More

មកស្គាល់ពីភាពខុសគ្នារវាងសិល្បៈល្ខោនខោលខ្មែរទាំង៣តំបន់

ដោយ៖ យ៉េន សុសម្ផស្ស រូបភាពដោយ៖ កែវ រតនៈ ប្រទេសកម្ពុជា​ គឺជាប្រទេសមួយដែលសម្បូរនូវសម្បត្តិវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏សម្បូរបែប។ មិនតែប៉ុណ្ណេាះ វាក៏មានការបែងចែកទៅតាមតំបន់ ជាមួយនឹងភាពខុសប្លែកនៃបែបបទប្រពៃណីដែលគេរស់នៅផងដែរ។ តើអ្នកបានស្គាល់ និងដឹងពីសិល្បៈល្ខោនខោលពីមុនដែរឬទេ? បើយោងតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជ ជួន ណាត «ខោល» សំដៅទៅលើមនុស្សប្រុស។ សិល្បៈល្ខោនខោល … More