លិខិតបើកចំហរសម្រាប់យុវជនអំពីសកម្មភាព និងការគិតក្នុងជីវភាពប្រចាំថ្ងៃ

ដោយ សៀង វន្ថា រូបភាព៖ Duupdate/2017 «យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ត្រូវបានគេនិយាយយ៉ាងសាមញ្ញគ្រប់ៗគ្នា។ ប៉ុន្តែតើយុវជនបែបណា​ ដែលអាចទ្រនូវទម្ងន់ដ៏ធ្ងន់នៃប្រទេសជាតិបាន។ ពិតណាស់ថា គេមិនអាចគិត​ពីសង្គមបានឡើយ បើខ្លួនគេស្គម ប៉ុន្តែប្រសិនជាគេអាចថែទាំ និងអភិវឌ្ឍសុខភាពខ្លួនឯងបាន​ នោះប្រទេសជាតិក៏ប្រហែលជាមានលក្ខណៈល្អប្រសើរឡើងដូចគ្នា។ នៅក្នុងលិខិតបើកជំហរនេះ ខ្ញុំនឹងសរសេរប្រាប់ដល់យុវជនមួយចំនួនដែលបានដឹងហើយ តែមិនខ្វាយខ្វល់អំពីរឿងទាំងនេះ។ យុវជនគួរខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ឲ្យដូចជាខ្លាចសេចក្ដីស្លាប់យ៉ាងដូច្នេះដែរ។ … More

សូមណែនាំខ្លួនឱ្យស្គាល់!!

By លិន ស្រីអន ©លិន ស្រីអន/2017 សួស្ដីមិត្ដអ្នកអានទាំងអស់គ្នា!!! ខ្ញុំឈ្មោះ លិន ស្រីអន។ ខ្ញុំមានអាយុ​១៨ឆ្នាំ ហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី១​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យានៃមហាវិទ្យាល័យវិទ្យាសាស្រ្ដកុំព្យូទ័រ។ ខ្ញុំចូលចិត្ដការសប្បាយនិងការស្គាល់មនុស្សផ្សេងៗដើម្បីបង្កើនការទំនាក់ទំនងនិងចែករំលែកបទពិសោធន៍ តែទន្ទឹមនឹងនោះខ្ញុំក៏មានបញ្ហាក្នុងការរាក់ទាក់មនុស្សដែលទើបស្គាល់ថ្មីហើយសម្រាប់ខ្ញុំវាពិត ជាពិបាកមែនទែនពេលដែលដល់ពេលត្រូវចាប់ផ្ដើមការសន្ទនាជាមួយមនុស្សថ្មីជាពិសេសអ្នកដែលខ្ញុំយល់ថាគេដូចជាមិនសូវឱ្យតម្លៃលើការសន្ទនាដំបូងនោះ។ ខ្ញុំខុសពីមនុស្សភាគច្រើនត្រង់ថា គេភាគច្រើន ខ្លាចការនិយាយជាសាធារណៈឬការធ្វើបទបង្ហាញ ណាមួយដែលមានទ្រង់ទ្រាយធំ … More