មានលុយប៉ុន្មានក៏មិនសល់ដែរ បើមិនចេះចាយ​

អត្ថបទដោយ៖ ខុន សក្ក័ដា លុយជារបស់ក្រៅខ្លួន ពេលស្លាប់ទៅមិនអាចយកទៅតាមបានទេ ហើយវាក៏មិនអាច​ទិញសុភមង្គលបាន​ដែរ ប៉ុន្តែ​ពេលខ្លះក៏យើងឈឺក្បាលមិនតិច​ដែរដោយហេតុតែយើងមិនទាន់ចេះប្រើប្រាស់​វាឲ្យបានត្រឹមត្រូវ។ អ្នកខ្លះមានចំណូល ឬប្រាក់ខែច្រើនតែមិនសល់ ដល់ចុងខែជួបប្រទះនឹងបញ្ហា ឯអ្នកខ្លះទៀតមានចំណូលតិចទេ តែនៅពេលដែលត្រូវការលុយក្នុងពេលចាំបាច់​ គាត់មាន។ មិនបាច់ទៅមើលឯណាច្រើនទេ ប្រសិនបើអ្នកកើតនៅក្នុងត្រកូលគ្រួសារ​ដែលមិនសូវធូរធារ ឬមានចំណូលមធ្យម អ្ន​​​​​​​​​​កនឹងឃើញថា ឪពុកម្ដាយអ្នករកចំណូលមិនសូវជាបានច្រើនទេ តែគាត់​អាច​មាន លទ្ធភាពចញ្ចឹម​ … More