ការលាគ្នាដ៏មានតម្លៃ

ដោយ៖ យ៉េន សុសម្ផស្ស © UNICEF Cambodia/ Chansreypich Seng/2017 ១០សប្ដាហ៍នៃការហ្វឹតហាត់ជំនាញសរសេរប្លក់ ត្រូវបានបញ្ចប់ដោយអាឡោះអាល័យ។ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញំុ វាបានបង្រៀន និងផ្ដល់ពីចំណេះដឹងផ្សេងៗដែលខ្ញំុមិនដែលបានដឹង មិនតែប៉ុណ្ណោះវាបានបង្ហាញពីគំនិត និងបង្ហាញពីខ្លួនខ្ញំុនៅតាមផ្លូវក្នុងកំឡុងពេល១០សប្ដាហ៍នេះ។ ត្រឡប់ពេលវេលាមកក្រោយ នៅពេលដែលខ្ញំុបានដាក់ពាក្យស្នើសំុហាត់ការ មួយថ្ងៃឆែកអ៊ីុមែល២ ៣ដង ចាំអ៊ុតមើលជាប់ឬអត់។ … More

ផ្នត់គំនិតរបស់មនុស្សជំនាន់មុន និងការយល់ឃើញរបស់មនុស្សជំនាន់ក្រោយ

ដោយ សៀង វន្ថា រូបភាព៖ EU-OSHA/2017 ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងពីសាច់រឿងរបស់ទុំ និងទាវ ដែលម្ដាយរបស់ទាវបាន​លើក​ឡើង​ថា នំមិនដែលធំជាងនាឡិ។ ការលើកឡើងបែបនេះ គឺសំដៅទៅដល់ការសម្រេចចិត្តរបស់អាណាព្យាបាល​ជំនួសកូន ឬអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លួន។ ប៉ុន្តែបើគិតមកដល់សតវត្សទី ២១ នេះ មានមនុស្សជាច្រើន ជាពិសេសយុវជនបានបញ្ចេញនូវទស្សនៈមិនយល់ស្របទៅនឹងផ្នត់គំនិតខាងលើ​នេះ។ ការទទួលឥទ្ធិពលពីបរទេស ការទទួលបានការអប់រំ ការសាកល្បង … More

ការមិនយល់ស្របគ្នា

ដោយ សូ សុខឃីម រូបភាពដោយ៖ The Wright Team / 2016 មនុស្សយើងម្នាក់ៗដែលមានជីវិតលើភពផែនដីនេះ សុទ្ធតែមានសិទ្ធិស្មើៗគ្នាមិនថាជា បុរស ស្ត្រី កុមារា កុមារី ឬមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ជាតិសាសន៍ គ្រប់សញ្ជាតិ និងគ្រប់សាសនា។ ក៏ប៉ុន្តែ … More

ផ្ដើមចេញពីយើងម្នាក់ៗដើម្បីភាពល្អប្រសើររបស់ពិភពលោក

ដោយ សៀង វន្ថា រូបភាព៖ Wallup/ 2017 សូក្រាត (Socrates) ដែលជាទស្សនវិទូក្រិចបុរាណមួយរូប បានលើកឡើងថា អ្នកគឺជាប្រជាជននៃពិភពលោកនេះ។ មានន័យថា យើងម្នាក់ៗមិនមែន​ត្រឹមតែជាសមាជិកនៃគ្រួសារយើង សមាជិកនៃសហគមន៍ ឬប្រជាជននៃជាតិសាសន៍យើង​តែម្នាក់នោះទេ ប៉ុន្តែយើងជាផ្នែកមួយរបស់ពិភពលោកផងដែរ។ តើក្នុងនាមជាសមាជិកម្នាក់ៗរបស់​ពិភពលោក យុវជនអាច ឬក៏គួរធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពិភពលោកយើងល្អប្រសើរឡើងសម្រាប់​មនុស្ស​ជំនាន់​ក្រោយ? បញ្ហាដែលចោទឡើងសំខាន់នៅក្នុងពិភពលោកបច្ចុប្បន្នគឺ ការបំពុលបរិស្ថាន។ … More

ការឆ្លើយតបទៅនឹងការហូរចូលនៃវប្បធម៌បរទេសមកកាន់សង្គមខ្មែរ

ដោយ សៀង វន្ថា © Edgar Cayce’s ARE/ 2017 មនុស្សជាច្រើនបាននិយាយពាក្យថា វប្បធម៌ចេញមកដោយងាយៗ ទើបភ្លេចឬក៏មិនទាំងដឹងផងថាអ្វីទៅ​ជា​វប្បធម៌ ហើយវប្បធម៌ស្ដែងចេញតាមរយៈអ្វី និងមានប្រយោជន៍អ្វីដល់ខ្លួន និងមនុស្ស​នៅជុំវិញខ្លួន​ក្នុងសង្គម​ទាំង​មូល​។ វប្បធម៌​ អាចនិយាយតាមន័យសម្រាយជាទូទៅថា គឺជាគំនិត ទម្លាប់ ឬក៏ឥរិយាបថរបស់​មនុស្ស​នៅក្នុង​សង្គម​នោះ​ឯង។ គេតែងតែនិយាយពាក្យវប្បធម៌​នេះភ្ជាប់ទៅនឹងបញ្ហា​របស់​មនុស្ស ឬក៏សង្គមផ្សេងៗដូចជា … More

“តាំងចិត្ដហើយមិនធ្វើស្មើនឹងបរាជ័យ”

លិន ស្រីអន ©yongchanbondith/2017 ស្ថិតក្នុងសម្លៀកបំពាក់ដ៏សាមញ្ញ ខោខូប៊យជើងវែង អាវយឺតដៃខ្លីជាមួយនឹងកាបូបស្ពាយពីក្រោយ នេះគឺជាយុវជនម្នាក់ដែលខ្ញុំបានកត់សម្គាល់ និងចង់ចែករំលែកពីបទពិសោធន៍របស់គាត់ជាមួយអ្នកនៅថ្ងៃនេះ។ ខ្ញុំបានស្គាល់គាត់ពេលយើងចាប់ផ្ដើមថ្នាក់ភាសាថៃជាមួយគ្នា។ ផ្ដើមដំបូងនៃថ្នាក់រៀនគឺជាការណែនាំខ្លួនខ្លីៗ គ្រប់គ្នាបាននិយាយរៀបរាប់ពីខ្លួនឯងម្នាក់ម្ដងៗ ដល់វេនរូបគាត់ដែលត្រូវណែនាំខ្លួន ខ្ញុំបានចាប់អារម្មណ៍នឹងប្រវត្ដិនៃការសិក្សារបស់បងប្រុស ដោយគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកពី សាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស។ តែចំណុចដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរបៀបដែលគាត់ប្រព្រឹត្ដ។ គាត់ជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ទោះជាកម្រិតនៃការសិក្សាល្អ និងបានខ្ពង់ខ្ពស់ក៏ដោយ។ យុវជនដែលខ្ញុំបានរៀបរាប់ខាងលើនេះមានឈ្មោះថា … More

បញ្ហាដែលអ្នកត្រូវដឹង និងកែប្រែ

ដោយ៖ េយ៉ន សុសម្ផស្ស ©Cole Keister/2017 សួស្ដីបណ្ដាមិត្តអ្នកអានទាំងឡាយ!!! ជួបជាមួយនាងខ្ញំុម្ដងទៀតហើយ​ នាងខ្ញំុពិតជារីករាយណាស់​​ក្នុងការសរសេរប្លក់ជាថ្មី​ ហើយនៅក្នុងថ្ងៃនេះ នាងខ្ញំុមានប្រធានបទមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាពិចារណា​ និងចែករំលែកទៅកាន់អ្នក «តើបញ្ហាអ្វីដែលយុវជនសព្វថ្ងៃកំពុងជួបប្រទះ?» ជាការពិតណាស់ យុវជននាពេលបច្ចុប្បន្ននេះត្រូវបានមនុស្សមួយចំនួនមើលរំលង​​ និងមិនឲ្យតម្លៃ ដោយសារតែកម្រិតនៃការសិក្សា និងពិន្ទុចំណាត់ថ្នាក់របស់ពួកគាត់។ តើអ្នកដឹងទេ? ពួកគាត់ទាំងនេះត្រូវការមើលថែ និងការបង្រៀនជាជាងមនុស្សមួយភាគតូច​​ … More