សប្ដាហ៍នៃការចងចាំ

ដោយ : លិន ស្រីអន ©លិន ស្រីអន/2017 ពេលខ្ញុំនៅតូច បំណងរបស់ខ្ញុំគឺចង់ធំឡើងឱ្យបានឆាប់និងអាលបានគ្រប់អាយុ១៨ឆ្នាំដែលគេអាចចាត់ទុកថាជាពលរដ្ឋម្នាក់។ ស្ដាប់ទៅជាដូចគំនិតក្មេងមែន នេះក៏ព្រោះតែមិនដែលស្គាល់រសជាតិជាមនុស្សធំពេញវ័យ តែមិនដែលដឹងសោះឡើយថាពេលក្លាយខ្លួនជាមនុស្សពេញវ័យហើយត្រូវភ្លក់រសជាតិអ្វីខ្លះនោះ (មិនងាយស្រួលដូចគិតនោះទេ)។ បំណងប្រាថ្នានោះបានសម្រេចមែនទោះបីខ្ញុំមិនខំប្រឹងប្រែងក៏អាចទទួលបានដោយស្វ័យប្រវតិ្ដដែរ ព្រោះមនុស្សមានការវិវត្ដជារឿងធម្មតា។ តែសំខាន់ខ្ញុំមិនបានប៉ងតែបំណងមួយនោះទេ នៅមានបំណងប្រាថ្នាជាច្រើនផ្សេងទៀតដែលខ្ញុំបានកំណត់ និងចង់សម្រេច។ ក្រោយពេលបញ្ចប់វិទ្យាល័យ ជីវិតរបស់ខ្ញុំដែលឈានចូលថ្នាក់ឧត្ដមសិក្សាក៏ចូលមកដល់។ អ្វីៗហាក់ខុសប្លែកពីមុនស្ទើរតែទាំងអស់។ ខ្ញុំចាប់ផ្ដើមចូលរួមប្រឡូកនូវរឿងរ៉ាវជាច្រើន … More

អំណាចនៃការសរសេរ

ដោយ៖ លិន ស្រីអន នេះជាសំបុត្រដែលខ្ញុំបានសរសេរក្នុងបំណងចង់ឱ្យក្រុមគ្រួសារខ្ញុំបានអាន. លិន ស្រីអន/2017 ជូនចំពោះមិត្ដអ្នកអានជាពិសេស! ជូនចំពោះមិត្ដអ្នកអានជាពិសេស! ខ្ញុំសូមផ្ញើជូនជាពិសេសដល់មិត្ដអ្នកអានគ្រប់រូបដែលបានអានសំបុត្រមួយនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំងសម្រាប់ការលើកទឹកចិត្ដ និងបន្តគាំទ្រដល់ការសរសេរអត្ថបទរបស់ខ្ញុំរួមទាំងមិត្ដអ្នកសរសេរប្លុកផ្សេងទៀតក្នុងកម្មវិធីហាត់ការដែលរៀបចំឡើងដោយអង្គការយូនីសេហ្វកម្ពុជា។ សេចក្ដីដែលរៀបរាប់ក្នុងសំបុត្រនេះពិតជាមិនអាចបរិយាយពីទឹកចិត្ដ និងអារម្មណ៍របស់ខ្ញុំដែលកំពុងមាននៅពេលនេះបានទាំងអស់នោះទេ។ ទោះជាយ៉ាងណា ខ្ញុំរីករាយនឹងចែករំលែកអ្វីដែលសំខាន់ និងជាមេរៀនដ៏ល្អ។ ផ្ដើមពីការសរសេរអត្ថបទណែនាំខ្លួនរហូតមកដល់ពេលនេះខ្ញុំរៀនសូត្របានច្រើនណាស់ពីបទពិសោធដែលបានឆ្លងកាត់កន្លងមក។ វាមិនត្រឹមតែជាអត្ថបទដែលមានខ្លឹមសារនិងការពណ៌នាប៉ុណ្ណោះទេ តែវាបានពាំនាំពាក្យពេចន៍រួមផ្សំនិងការខិតខំប្រឹងប្រែងរបស់អ្នកសរសេរឬអ្នកនិពន្ធ។ អត្ថបទដែលមានអត្ថន័យ … More

ពីអ្នកបម្រើការនៅបៀរកាឌិន ក្លាយទៅជានិពន្ធនាយកនៅប៉ុស្ដ៍កាសែតដ៏ល្បីឈ្មេាះមួយរូប

ដោយ៖ យ៉េន សុសម្ផស្ស រូបភាពដោយ៖ ទំព័រហ្វេសប៊ុក Kay Kimsong ជីវិតគឺជាការតស៊ូ និងការពុះពាររាល់បញ្ហាដែលអ្នកកំពុងជួបប្រទះ។ ទេាះបីជាអ្នកកើតនៅក្នុងត្រកូលគ្រួសារ និងមានកម្រិតការសិក្សាបែបណាក្ដី ឲ្យតែអ្នកមានភាពអំណត់ និងចាប់យកការសាកល្បងឱកាសដែលមានជំុវិញខ្លួន អ្នកនឹងទទួលបានជោគជ័យជាក់ជាមិនខាន ជាពិសេសត្រូវចេះផ្ដល់ឱកាសឲ្យខ្លួនឯង និងក្ដោបក្ដាប់អ្វីដែលមានចំពេាះមុខអ្នក។ ក្ដីសុបិន្ដរបស់អ្នកពិតជាសំខាន់ ប៉ុន្ដែប្រសិនបើអ្នកបោះបង់នូវអ្វីដែលអ្នកគួរសាកល្បង ថ្ងៃណាមួួយអ្នកប្រាកដជាស្ដាយក្រោយជាក់ជាមិនខាន។ នៅក្នុងថ្ងៃនេះដែរ នាងខ្ញំុនឹងលើកយកបុគ្គលមួយរូប … More

បញ្ហាដែលអ្នកត្រូវដឹង និងកែប្រែ

ដោយ៖ េយ៉ន សុសម្ផស្ស ©Cole Keister/2017 សួស្ដីបណ្ដាមិត្តអ្នកអានទាំងឡាយ!!! ជួបជាមួយនាងខ្ញំុម្ដងទៀតហើយ​ នាងខ្ញំុពិតជារីករាយណាស់​​ក្នុងការសរសេរប្លក់ជាថ្មី​ ហើយនៅក្នុងថ្ងៃនេះ នាងខ្ញំុមានប្រធានបទមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាពិចារណា​ និងចែករំលែកទៅកាន់អ្នក «តើបញ្ហាអ្វីដែលយុវជនសព្វថ្ងៃកំពុងជួបប្រទះ?» ជាការពិតណាស់ យុវជននាពេលបច្ចុប្បន្ននេះត្រូវបានមនុស្សមួយចំនួនមើលរំលង​​ និងមិនឲ្យតម្លៃ ដោយសារតែកម្រិតនៃការសិក្សា និងពិន្ទុចំណាត់ថ្នាក់របស់ពួកគាត់។ តើអ្នកដឹងទេ? ពួកគាត់ទាំងនេះត្រូវការមើលថែ និងការបង្រៀនជាជាងមនុស្សមួយភាគតូច​​ … More