បទពិសោធន៍របស់ខ្ញុំក្នុងកម្មវិធីសម្លេងយុវជនកម្ពុជា

ដោយ សៀង វន្ថា រូបភាព៖ ONE VOICE/2015 ជាសិស្សម្នាក់ដែលចូលចិត្តធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេតតាំងពីរៀននៅវិទ្យាល័យ ខ្ញុំពិតជា​បាន​ចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេលដែលឃើញការផ្សព្វផ្សាយជ្រើសរើសយុវជនដើម្បីចូលរួមធ្វើកម្មវិធីហាត់ការជំនាញ​សរសេរ​ប្លក់សំឡេងយុវជនកម្ពុជា។ ដោយសារធ្លាប់បានទទួលព័ត៌មាន និងចំណេះដឹងជាច្រើនតាមរយៈអ៊ីនធើណេត ការ​រំពឹងរបស់ខ្ញុំដំបូងគឺការចែករំលែកពីការយល់ឃើញរបស់ខ្ញុំ​នៅលើគេហទំព័រ។ ប៉ុន្តែទន្ទឹមនឹងចេតនាក្នុងការចែករំលែក​នោះ ខ្ញុំក៏បាន​សង្ឃឹមថាខ្ញុំនឹងទទួលបានការបណ្ដុះបណ្ដាលទាក់ទងនឹងរបៀបនៃការសរសេរ ការបញ្ចេញគំនិត និងរបៀបនៃការស្រាវជ្រាវផងដែរ។ ជាការពិត កម្មវិធីនេះពិតជាបានឆ្លើយតបនឹងការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំបានរៀនអំពីការសរសេរអត្ថបទ​ដែលរួមបញ្ជូលទាំងវិធីនៃមតិរិះគន់ដើម្បីស្ថាបនា និងការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។ … More

សប្ដាហ៍នៃការចងចាំ

ដោយ : លិន ស្រីអន ©លិន ស្រីអន/2017 ពេលខ្ញុំនៅតូច បំណងរបស់ខ្ញុំគឺចង់ធំឡើងឱ្យបានឆាប់និងអាលបានគ្រប់អាយុ១៨ឆ្នាំដែលគេអាចចាត់ទុកថាជាពលរដ្ឋម្នាក់។ ស្ដាប់ទៅជាដូចគំនិតក្មេងមែន នេះក៏ព្រោះតែមិនដែលស្គាល់រសជាតិជាមនុស្សធំពេញវ័យ តែមិនដែលដឹងសោះឡើយថាពេលក្លាយខ្លួនជាមនុស្សពេញវ័យហើយត្រូវភ្លក់រសជាតិអ្វីខ្លះនោះ (មិនងាយស្រួលដូចគិតនោះទេ)។ បំណងប្រាថ្នានោះបានសម្រេចមែនទោះបីខ្ញុំមិនខំប្រឹងប្រែងក៏អាចទទួលបានដោយស្វ័យប្រវតិ្ដដែរ ព្រោះមនុស្សមានការវិវត្ដជារឿងធម្មតា។ តែសំខាន់ខ្ញុំមិនបានប៉ងតែបំណងមួយនោះទេ នៅមានបំណងប្រាថ្នាជាច្រើនផ្សេងទៀតដែលខ្ញុំបានកំណត់ និងចង់សម្រេច។ ក្រោយពេលបញ្ចប់វិទ្យាល័យ ជីវិតរបស់ខ្ញុំដែលឈានចូលថ្នាក់ឧត្ដមសិក្សាក៏ចូលមកដល់។ អ្វីៗហាក់ខុសប្លែកពីមុនស្ទើរតែទាំងអស់។ ខ្ញុំចាប់ផ្ដើមចូលរួមប្រឡូកនូវរឿងរ៉ាវជាច្រើន … More

អំណាចនៃការសរសេរ

ដោយ៖ លិន ស្រីអន នេះជាសំបុត្រដែលខ្ញុំបានសរសេរក្នុងបំណងចង់ឱ្យក្រុមគ្រួសារខ្ញុំបានអាន. លិន ស្រីអន/2017 ជូនចំពោះមិត្ដអ្នកអានជាពិសេស! ជូនចំពោះមិត្ដអ្នកអានជាពិសេស! ខ្ញុំសូមផ្ញើជូនជាពិសេសដល់មិត្ដអ្នកអានគ្រប់រូបដែលបានអានសំបុត្រមួយនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំងសម្រាប់ការលើកទឹកចិត្ដ និងបន្តគាំទ្រដល់ការសរសេរអត្ថបទរបស់ខ្ញុំរួមទាំងមិត្ដអ្នកសរសេរប្លុកផ្សេងទៀតក្នុងកម្មវិធីហាត់ការដែលរៀបចំឡើងដោយអង្គការយូនីសេហ្វកម្ពុជា។ សេចក្ដីដែលរៀបរាប់ក្នុងសំបុត្រនេះពិតជាមិនអាចបរិយាយពីទឹកចិត្ដ និងអារម្មណ៍របស់ខ្ញុំដែលកំពុងមាននៅពេលនេះបានទាំងអស់នោះទេ។ ទោះជាយ៉ាងណា ខ្ញុំរីករាយនឹងចែករំលែកអ្វីដែលសំខាន់ និងជាមេរៀនដ៏ល្អ។ ផ្ដើមពីការសរសេរអត្ថបទណែនាំខ្លួនរហូតមកដល់ពេលនេះខ្ញុំរៀនសូត្របានច្រើនណាស់ពីបទពិសោធដែលបានឆ្លងកាត់កន្លងមក។ វាមិនត្រឹមតែជាអត្ថបទដែលមានខ្លឹមសារនិងការពណ៌នាប៉ុណ្ណោះទេ តែវាបានពាំនាំពាក្យពេចន៍រួមផ្សំនិងការខិតខំប្រឹងប្រែងរបស់អ្នកសរសេរឬអ្នកនិពន្ធ។ អត្ថបទដែលមានអត្ថន័យ … More