កម្មវីធីទូរស័ព្ទ២សំខាន់ៗដែលអាចជួយ​អ្នក​ឲ្យផ្តោតអារម្មណ៍​លើ​ការងារហើយសម្រេច លទ្ធផលបានច្រើនជាងមុន

អត្ថបទដោយ៖ ខុន សក្ក័ដា ជឿថាសម័យនេះហើយគ្រប់គ្នាសុទ្ធតែមាន​ស្មាតហ្វូនគ្រប់ៗដៃ គ្រាន់តែ​ការទិញស្មាតហ្វូនយកមកប្រើនេះ មានប្រយោជន៍ប៉ុណ្ណា​អាស្រ័យ​ទៅលើ​លក្ខណៈ​របស់មនុស្ស និង​ការយល់ដឹងរបស់ពួកគេតែប៉ុណ្ណោះ។ អ្នកខ្លះ ​ប្រើប្រាស់ស្មាតហ្វូនបានប្រយោជន៍ខ្លាំង​ ដោយគេអាចស្វែង​រកឱកាសថ្មីៗ បង្កើត​ជាអាជីវកម្ម បង្កើន​ប្រាក់ ចំណូលដាក់ហោប៉ៅ​ និងបង្កើត​បណ្ដាញទំនាក់ទំនង​មានប្រយោជន៍ជាដើម។ មានដែលឆ្ងល់ខ្លួនឯងអត់​ថា ក្នុង​រយៈពេលមួយម៉ោងអ្នក​ចុចឆែកទូរស័ព្ទមើល​ថា​មាន​អីខ្លះប៉ុន្មាន​ដង ហើយការងារដែលកំពុង​ធ្វើ ទទួលបាន​លទ្ធផល​ដែរ ឬអត់?​ បើអ្នកចុចបើកទូរស័ព្ទ​រកមើល…