រឿងដែលខ្ញុំគួរតែដឹង អំពីការមករដូវដំបូងរបស់ខ្ញុំ

ដោយ៖ ចេង សុថារ័ត្ន

Note: This article was originally published in English on 30 May 2019. Read the English article here.

ឆ្នាំ ២០០៧ ពេលដែលខ្ញុំអាយុប្រហែលជា ១២ ឆ្នាំ ជាពេលដែលខ្ញុំមានរដូវជាលើកដំបូង។ ជាក្មេងស្រីដែលមានអារម្មណ៍អន្ទះអន្ទែងក្នុងចិត្ត និងធ្វើអ្វីរៀងឆ្គងៗផងនោះ ខ្ញុំនៅតែគិតថាវាជាសំណាងខ្ញុំ ដែលរដូវដំបូងខ្ញុំមកចំពេលដែលខ្ញុំនៅផ្ទះជាមួយនឹងម្តាយរបស់ខ្ញុំ បើមិនដូច្នោះទេ កាលនោះអាចក្លាយជាគ្រោះមហន្តរាយមិនខាន ដោយសារតែការខ្វះចំណេះដឹងរបស់ខ្ញុំ។

រូបថតដោយ Josefin នៅលើ Unsplash

ការមករដូវជាលើកដំបូង ស្តាប់ទៅប្រហែលជាគួរឱ្យខ្លាច ប៉ុន្តែវាមិនគួរជារឿងខ្មាសអៀន រហូតដល់អ្នកមិនហ៊ានសួរទៅកាន់គ្រួសារ មិត្តភក្តិ ឬនរណាម្នាក់ឲ្យជួយនោះឡើយ។ ហើយអ្នកក៏មិនគួរខ្មាសគេក្នុងការនិយាយបើកចំហពីរឿងនេះដែរ ព្រោះបើមិនដូច្នោះទេ អ្នកអាច ប្រឈមនឹងបញ្ហា ឬហានិភ័យនានា។

ខាងក្រោមនេះ គឺជាចំណុចគោលមួយចំនួនដែលខ្ញុំគិតថាអ្នកត្រូវដឹង (ហើយខ្ញុំគួរតែដឹងមុនខ្ញុំមករដូវជាលើកដំបូង) អំពីរដូវប្រចាំខែ និងវិធីថែរក្សាខ្លួនអ្នក!

រូបថតដោយ Erol Ahmed នៅលើ Unsplash

តើការមករដូវគឺជាអ្វី?

នេះជាពេលដែលត្រូវស្វាគមន៍អ្នកមកកាន់ស្ត្រីភាពហើយ! ការមករដូវ គឺជាពេលចាប់ផ្តើមនៃឆ្នាំផលិតភាពរបស់អ្នក។ អ្នកនឹង កត់សម្គាល់ឃើញថានឹងមានឈាមហូរពីទ្វារមាសរបស់អ្នក ដែលនេះមានន័យថា អ្នកអាចមានផ្ទៃពោះបាន (Office on Women’s Health, 2017)!

តើការមករដូវចាប់ផ្តើមនៅពេលណា?

នេះជាចំណុចសំខាន់ក្នុងការកត់សម្គាល់ ដើម្បីឱ្យអ្នកអាចត្រៀមផលិតផលអនាម័យ ដូចជាសំឡីអនាម័យទុកជាមុន សម្រាប់ការចាប់ផ្តើមភាពជាស្ត្រីរបស់អ្នក។ នេះនឹងជួយឱ្យអ្នកចៀសវាងការភ្ញាក់ផ្អើល នៅពេលមករដូវ។ ជាទូទៅ ក្មេងស្រីចាប់ផ្តើមមករដូវ នៅវ័យ ១២ ឆ្នាំ។ ប៉ុន្តែការមករដូវជាលើកដំបូងក៏អាចកើតឡើង នៅចន្លោះអាយុចាប់ពី ៨ ដល់ ១៥ ឆ្នាំផងដែរ (Miller, 2018)។ អ្នកអាចនឹងកត់សំគាល់ពីសញ្ញានៃភាពពេញវ័យ មុនពេលអ្នកមករដូវលើកដំបូងដូចជា សុដន់ចាប់ផ្តើមឡើងធំ មានសារធាតុរាវ ដូចទឹក ឬខាប់ដូចសំបោរតិចៗ និងមានរោមដុះនៅកន្លែងដែលអ្នកមិនធ្លាប់មានពីមុនដូចជា នៅក្រោមក្លៀក និងទីកន្លែងឯកជនរបស់អ្នកជាដើម។

តើរដូវមានរយៈពេលយូរប៉ុណ្ណា និងញឹកញាប់ប៉ុណ្ណា?

ជាមធ្យម អ្នកអាចមករដូវប្រហែលជា៥ថ្ងៃ ដែលក្នុងនោះពីរថ្ងៃដំបូងនឹងមានធ្លាក់ឈាមខ្លាំង ហើយការធ្លាក់ឈាមនឹងតិចទៅៗ រហូតដល់ចុងរយៈពេល​នេះ (nhsinform, 2019)

ជាទូទៅ វដ្តរដូវកើតឡើង ២៨ ថ្ងៃម្តង (រាប់ចាប់ពីថ្ងៃដំបូងនៃការមករដូវចុងក្រោយរបស់អ្នក “ថាជាថ្ងៃទី១”) ប៉ុន្តែវាក៏អាចប្រែប្រួលចន្លោះពី ២១ ទៅ ៤០ ថ្ងៃផងដែរ (nhs, 2016)

តើរដូវធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច?

រោគសញ្ញាមុនពេលមករដូវ (PMS) ដែលអ្នកអាចជួបប្រទះ រួមមាន៖

  • ការចុលរមួល ឬមិនស្រួលពោះ
  • ហើមពោះ
  • ឈឺក្បាល
  • ឡើងមុន
  • ឈឺចាប់ ជាពិសេសឈឺឆ្អឹងខ្នង
  • សុដន់ឡើងធំ
  • មានអារម្មណ៍មួរម៉ៅ/អារម្មណ៍ប្រែប្រួល
  • ពិបាកផ្ចង់អារម្មណ៍

តើត្រូវធ្វើដូចម្តេចជានឹងរោគសញ្ញាទាំងនេះ?

សម្រាប់ខ្លួនខ្ញុំផ្ទាល់ការញុំារបស់ផ្អែមៗដូចជា ការ៉េម ឬសូកូឡា និងការញុំាតែគុជបានជួយខ្ញុំយ៉ាងច្រើនជាមួយនឹងអារម្មណ៍ប្រែប្រួលភ្លាមៗរបស់ខ្ញុំ។ ថ្នាំបំបាត់ការឈឺចាប់ ដូចជា ទីលេណុល (Tylenol) ជាដើម ក៏អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ អំឡុងពេលមករដូវរបស់អ្នកផងដែរ។ លំហាត់ប្រាណ និងការងូតទឹកក្តៅ ក៏ជួយដល់អ្នកឲ្យបានធូរស្បើយដែរ។

រូបថតដោយ Vanessa Ramirez នៅលើ Pexels

សូមចងចាំថាការថែទាំខ្លួនពិតជាសំខាន់ណាស់ ជាពិសេស នៅពេលដែលអ្នកមករដូវ។ សូមកុំខ្លាច ឬខ្មាសអៀនក្នុងការនិយាយ អំពីការមករដូវរបស់អ្នកជាមួយនឹងមនុស្សដែលអ្នកជឿទុកចិត្ត ប្រសិនបើអ្នកមិនច្បាស់ ឬគិតថាមានអ្វីមួយខុសប្រក្រតី។

ទស្សនៈយល់ឃើញដែលលើកឡើងនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងជាចាំបាច់ពីទស្សនៈយល់ឃើញរបស់យូនីសេហ្វឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s