អំពីអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​…

អត្ថបទដោយ រ៉ាវី សុភារ័ត្ន និង ឈុំ ច័ន្ទរចនា

rainbow
Photo by Steve Johnson on Unsplash

“បុប្ផាស្អាតក៏ស្អាត​ មានការងារធ្វើ ប្រាក់ខែរាប់ពាន់ ហើយចេះគោរពម្ដាយឪពុកទៀត រក ឯណាបាន…”  រំដួលនិយាយទៅកាន់រំចង់ ដោយទឹកមុខស្រស់ស្រាយ។ “បុប្ផាស្រលាញ់ស្រីគ្នា ឯងហ្នឹង…ឯងដឹងអត់?” រំចង់និយាយ ទាំងទឹកមុខពេបជ្រាយ។ “មែនឬ?” រំដួលសួរបញ្ជាក់។

“ហ្នឹងហើយ…មិនដឹងម៉ែឪយកមុខទៅទុកឯណាទេ!” រំចង់រអ៊ូ ធ្វើឲ្យទឹកមុខរំដួលដែលធ្លាប់តែ គោរពសរសើរបុប្ផាអំបាញ់មិញ រលុបបាត់អស់រលីង….

ខ្ញុំជឿថា អ្នកប្រហែលជាធ្លាប់លឺការសន្ទនារបៀបនេះពីមុនមក។ វាធ្វើឲ្យខ្ញុំឆ្ងល់ថា៖ តើ អត្តសញ្ញាណ ភេទពិតជាកំណត់ភាពជោគជ័យ ការគោរពចំពោះបុគ្គល សិទ្ធិ និងជីវិតទាំងមូល របស់មនុស្សម្នាក់ៗពិតមែនដែរឬទេ?

តើក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឬ ក្រុម​ LGBTមានតាំងពីពេលណា?

pride
Photo by Toni Reed on Unsplash

ដោយសារតែកាលពីមុន ពាក្យ LGBTមិនទាន់ប្រើប្រាស់ទូលំទូលាយនៅឡើយ មនុស្សជាច្រើន ប្រើពាក្យ “ខ្ទើយ” ដើម្បីសំដៅទៅអ្នកដែលស្រលាញ់ភេទដូចគ្នា។ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ឬត្រូវបានគេស្គាល់ថាជាក្រុម LGBT (lesbian, gay, bisexual, and transgender) មានតាំង ពីយូរមកហើយ តែទើបតែមានការលើកឡើងពីប្រធានបទនេះកាន់តែច្រើនឡើងៗ កាលពី ប៉ុន្មានទសវត្សចុងក្រោយនេះប៉ុណ្ណោះ។

ទិវាអ្នកស្រលាញ់ភេទដូចគ្នា (Pride Event) បានបង្កើតឡើងនៅកម្ពុជាដំបូងគេបង្អស់នៅឆ្នាំ ២០០៣។ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យឈប់មានការរើសអើងទៅកាន់ អ្នកស្រលាញ់ភេទដូចគ្នា។

បើទោះបីជាកម្ពុជាមិនមានច្បាប់អ្វី ដែលរឹតត្បឹតទៅលើការស្រលាញ់ភេទដូចគ្នាក្ដី ក្រុម LGBT នៅតែជួបប្រទះការលំបាក និងខ្វះភាពជឿជាក់ក្នុងការបង្ហាញអត្តសញ្ញាណពិតរបស់ខ្លួន។ របាយការណ៍របស់មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០១៦ បានបង្ហាញឲ្យ ឃើញថា ស្រ្តី ស្រលាញ់ភេទដូចគ្នាប្រមាណ៥៣ភាគរយរៀបការទាំងបង្ខំចិត្តក្រោមគំនាបគ្រួសារ។ យុវជន LGBT ប្រមាណ៨០ភាគរយជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត។ ស្របពេលនោះដែរ អ្នកស្រលាញ់ ភេទដូចគ្នាចំនួន៦៤ភាគរយ មានអារម្មណ៍កាត់ផ្ដាច់ពីគ្រួសាររបស់ពួកគេ ដោយសារតែ ការរើសអើង។

stop
Photo by M.T ElGassier on Unsplash

ប្រពៃណី និងទំនៀមទម្លាប់ក្នុងការបន្តខ្សែវង្សត្រកូលគ្រួសារ ជាគំនៀបធំមួយ រារាំង និង សម្លាប់ភាពជឿជាក់របស់ក្រុម LGBT ក្នុងការបញ្ចេញភាពជាខ្លួនឯង។

ម​នុស្សជុំវិញខ្លួនខ្ញុំ ជាពិសេសអ្នកដែលមានវ័យចំណាស់មួយចំនួន គាត់តែងមានគំនិតថា ការស្រលាញ់ភេទដូចគ្នាគ្រាន់តែជាការសាកល្បងអ្វីថ្មីមួយឆាវ ឬការធ្វើត្រាប់តាមគ្នា។ឪពុកម្ដាយ ខ្លះព្យាយាមបង្ខំឲ្យកូនៗរបស់ពួកគាត់ ប្រកាន់ខ្ជាប់នូវចរិតលក្ខណៈមួយដែលពួកគាត់គិតថា ត្រឹមត្រូវ និងដាក់កំហិតទៅលើការកំណត់អត្តសញ្ញាណរបស់ពួកគេ។ ពេលខ្លះទង្វើទាំងនេះ អាច ឈានទៅដល់ការប្រើប្រាស់ពាក្យពេចន៍អសុរស និងអំពើហិង្សាទៀតផង។

អត្តសញ្ញាណភេទរបស់មនុស្សម្នាក់ៗមិនមែនជាជម្រើសឡើយ! ការបង្ខិតបង្ខំតាមគ្រប់រូបភាព មិននាំមកនូវការផ្លាស់ប្តូរសមស្របមួយឡើយ ផ្ទុយទៅវិញ បញ្ហាជាច្រើនបានកើតឡើងជាបន្ត បន្ទាប់។  

ផលលំបាកដែលអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាជួបប្រទះ

dark
Photo by Kevin Jesus Horacio on Unsplash

គេតែងនិយាយថា “ការស្រលាញ់មិនចាំបាច់មានហេតុផលទេ!” ប៉ុន្តែការទទួលស្គាល់ក្តីស្រលាញ់ របស់បុគ្គលដែលស្រលាញ់ភេទដូចគ្នានៅកម្ពុជា ភាគច្រើនតែងតែមានឧបសគ្គ រាប់ចាប់តាំងពី មនុស្សជិតស្និទ្ធ ដូចជាគ្រួសារ និងមិត្តភក្តិ ដល់អ្នកដទៃជុំវិញខ្លួនផ្សេងទៀតរួមមានកន្លែង ការងារ និងបរិយាកាសសង្គមផងដែរ។

ខាងក្រោមនេះគឺការរៀបរាប់អំពីបញ្ហាប្រឈមរបស់យុវតីម្នាក់វ័យ២២ឆ្នាំដែលជាអ្នកស្រលាញ់ ភេទដូចគ្នា​ ដែលមានឈ្មោះ បុប្ផា(ឈ្មោះដែលអ្នកសរសេរដាក់ឲ្យ)៖

គ្រួសារ៖ សម្រាប់អ្នកស្រលាញ់ភេទដូចគ្នាភាគច្រើន ការសារភាពប្រាប់គ្រួសារ អំពីអត្តសញ្ញាណ យេនឌ័ររបស់ពួកគេ គឺជារឿងដែលលំបាកមួយ ព្រោះពួកគេបារម្ភនឹងបញ្ហារើសអើង និង ការមិនទទួលស្គាល់ជម្រើសរបស់ពួកគេ។ មានអ្នកខ្លះគិតថា ទាល់តែពួកគេមានឯករាជ្យភាព លើប្រាក់ចំណាយចំណូល ទើបមានភាពងាយស្រួលក្នុងការបង្ហាញពីអត្តសញ្ញាណយេនឌ័ររបស់ ពួកគេទៅកាន់គ្រួសារ។

បុប្ពា៖“ខ្ញុំចង់និយាយប្រាប់ប៉ាម៉ាក់ខ្ញុំថាខ្ញុំមានសង្សាជាមនុស្សស្រីដែរ ខ្ញុំសប្បាយចិត្តនឹងនៅ ជាមួយគេ តែខ្ញុំខ្លាចថាពួកគាត់មិនទទួលស្គាល់ហើយបញ្ហាច្រើនទៀតអាចកើតមាន។ ខ្ញុំ អត់ទាន់ហ៊ានប្រាប់គាត់ឥលូវទេ ទាល់តែខ្ញុំមានការងារ មានប្រាក់ខែចិញ្ចឹមខ្លួន​ឯងសិន ទើបស្រួលប្រាប់គាត់។ ព្រោះប្រហែលពេលហ្នឹងខ្ញុំអាចឯករាជ្យជាងពេលនេះ។”

មិត្តភក្តិ៖ ការរៀបរាប់ពីអារម្មណ៍ ឬបង្ហាញអត្តសញ្ញាណរបស់ខ្លួនទៅមិត្តភក្តិអាចមានភាពងាយ ស្រួលជាងនិយាយទៅកាន់សមាជិកគ្រួសារ។ យ៉ាងណាក៏ដោយ វាអាស្រ័យលើកាលៈទេសៈ និង ការយល់ដឹងរបស់មិត្តភក្តិរបស់អ្នកស្រលាញ់ភេទដូចគ្នាផងដែរ។

បុប្ពា៖ “មិត្តភក្តិខ្ញុំនៅសាកលវិទ្យាល័យអត់ថាអីទេ ព្រោះពួកគាត់យល់ និងឲ្យតម្លៃខ្ញុំ។ ប៉ុន្តែពី ដំបូង កាលពីបួនប្រាំឆ្នាំមុន នៅពេលដែលខ្ញុំប្រាប់មិត្តភក្តិខ្ញុំកាលរៀននៅវិទ្យាល័យ ពួកគេដូច មិនសូវទទួលស្គាល់ផ្នែកនេះរបស់ខ្ញុំទេ ពួកគាត់ថាខ្ញុំធ្វើរឿងខុសពីធម្មជាតិ ហើយ វាជារឿងមិន អាចទៅរួច។ តែដល់ពេលយូរទៅពួកគាត់យល់ ហើយឥលូវហ្នឹងពួកគាត់គិតថាវាជារឿងធម្មតា ពួកគាត់ចាប់ផ្តើមទទួលស្គាល់ខ្ញុំជាខ្ញុំ។ ខ្ញុំសប្បាយចិត្តពេលមនុស្សជុំវិញខ្លួនខ្ញុំចាប់ផ្តើមយល់”។

សង្គម បូករួមនឹងកន្លែងធ្វើការ៖ នៅក្នុងសង្គមខ្មែរបច្ចុប្បន្នហាក់មានភាពប្រសើរជាងមុន ជាពិសេសអ្នកនៅក្នុងទីក្រុង។ ទោះជាយ៉ាងនេះក្តីក៏អ្នកស្រលាញ់ភេទដូចគ្នានៅតែជួបបញ្ហា ផ្សេងៗ ឧទាហរណ៍ដូចជាការបង្ហាញអត្តសញ្ញាណយេនឌ័ររបស់ខ្លួនតាមរយៈការស្លៀកពាក់ ការតុបតែងខ្លួន គឺនៅមានកម្រិត។ ព្រោះបើជាមនុស្សភេទស្រី នៅកន្លែងការងារនានា ភាគច្រើនតម្រូវឱ្យស្លៀកពាក់បែបមនុស្សស្រី បើជាមនុស្សភេទប្រុស ត្រូវស្លៀកពាក់បែបមនុស្ស ប្រុស។ ទាំងនេះហាក់ដូចជារឿងតូចតាចតែវាក៏កំណត់អ្នកស្រលាញ់ភេទដូចគ្នា ក្នុងការបង្ហាញ ភាពពិតរបស់គេ ដោយខ្លាចថាជាការមិនសមរម្យ ឬមិនចុះចំណោមគេក្នុងសង្គម។

បុប្ផា៖ “ពេលខ្ញុំទៅសាលា ឬទៅធ្វើការត្រូវស្លៀកសំពត់ ខ្ញុំត្រូវព្យាយាមធ្វើពុតជាមនុស្សស្រីពេញ លក្ខណៈព្រោះបើខ្ញុំធ្វើជាខ្លួនខ្ញុំ អ្នកដែលនៅជុំវិញខ្លួនខ្ញុំនឹងគិតថាខ្ញុំខុសគេ ចូលគេមិនចុះ ហើយខ្ញុំក៏មិនមានអារម្មណ៍ថាពួកគាត់ទទួលស្គាល់ខ្ញុំដែរ។ អញ្ចឹងមានតែទ្រាំទៅ មិនដឹងពេល ណាទេដែលខ្ញុំអាចដើរហើរធ្វើជាខ្លួនឯងបានក្នុងសង្គមមួយនេះ។ ខ្ញុំចង់ស្លៀកខោ កាត់សក់ខ្លី ធ្វើអ្វីដែលខ្ញុំគិតថាជាអត្តសញ្ញាណរបស់ខ្ញុំ តែប្រហែលមិនមែនពេលនេះទេមើលទៅ។”

ទាំងនេះគឺគ្រាន់តែជាព័ត៌មានមួយផ្នែកទាក់ទងនឹងអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា ប្រហែលជា ពួកគាត់ចង់និយាយច្រើនជាងនេះ។  

ក្តីស្រលាញ់មិនចាំបាច់មានហេតុផលទេ ហើយក្តីស្រលាញ់របស់អ្នកស្រលាញ់ភេទដូចគ្នាក៏ដូច្នេះដែរ។

 

ទស្សនៈដែលបង្ហាញនៅទីនេះ គឺជាទស្សនៈបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីទស្សនៈយបស់យូនីសេហ្វ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s