កម្មវីធីទូរស័ព្ទ២សំខាន់ៗដែលអាចជួយ​អ្នក​ឲ្យផ្តោតអារម្មណ៍​លើ​ការងារហើយសម្រេច លទ្ធផលបានច្រើនជាងមុន

អត្ថបទដោយ៖ ខុន សក្ក័ដា

apps that help you productive
Photo by Yura Fresh on Unsplash

ជឿថាសម័យនេះហើយគ្រប់គ្នាសុទ្ធតែមាន​ស្មាតហ្វូនគ្រប់ៗដៃ គ្រាន់តែ​ការទិញស្មាតហ្វូនយកមកប្រើនេះ មានប្រយោជន៍ប៉ុណ្ណា​អាស្រ័យ​ទៅលើ​លក្ខណៈ​របស់មនុស្ស និង​ការយល់ដឹងរបស់ពួកគេតែប៉ុណ្ណោះ។ អ្នកខ្លះ ​ប្រើប្រាស់ស្មាតហ្វូនបានប្រយោជន៍ខ្លាំង​ ដោយគេអាចស្វែង​រកឱកាសថ្មីៗ បង្កើត​ជាអាជីវកម្ម បង្កើន​ប្រាក់ ចំណូលដាក់ហោប៉ៅ​ និងបង្កើត​បណ្ដាញទំនាក់ទំនង​មានប្រយោជន៍ជាដើម។

មានដែលឆ្ងល់ខ្លួនឯងអត់​ថា ក្នុង​រយៈពេលមួយម៉ោងអ្នក​ចុចឆែកទូរស័ព្ទមើល​ថា​មាន​អីខ្លះប៉ុន្មាន​ដង ហើយការងារដែលកំពុង​ធ្វើ ទទួលបាន​លទ្ធផល​ដែរ ឬអត់?​ បើអ្នកចុចបើកទូរស័ព្ទ​រកមើល Notification ថ្មីៗ​១០នាទីម្ដង មិនបានធ្វើការងារដោយសារតែ​រវល់តែ​ជក់ Facebook ឬក៏មិនធ្វើ​អ្វីឲ្យមានប្រយោជន៍ ក្រៅតែពីកំសាន្ត​ អ្នកគួរ​តែ​រកវិធីកាត់បន្ថយ​ទម្លាប់នេះ ព្រោះយូរៗទៅ​វានឹងផ្ដល់ផលប៉ះពាល់ច្រើនទាំង សុខភាពផ្លូវ​កាយ និង​សុខភាពផ្លូវ​ចិត្ត។

ក្នុងអត្ថបទនេះខ្ញុំសូមណែនាំទាំង​អស់​គ្នា​នូវ​កម្មវិធីទូរស័ព្ទ​ចំនួន២ដែលអាចជួយអ្នក​កុំឲ្យ​សូវ​ងាកចុចបើកមើលអេក្រង់ច្រើនពេក​ ហើយអាចផ្ដោត​អារម្មណ៍​ទៅលើ​ការងារបានប្រសើរ​ជាង​មុន។

១. Forest

forest stay focused app
Screenshot from: forestapp.cc

កម្មវិធីនេះមាននៅលើប្រព័ន្ធ​ប្រតិបត្តិការពេញនិយមទាំងពីរ ទាំង​iOS និងAndroid ដោយត្រូវបាន​មនុស្ស ជាច្រើនទទួលស្គាល់ថា​ជាកម្មវិធីល្អ​ដែលជួយ​អ្នកឲ្យ​ផ្ដោត​អារម្មណ៍​លើការងារហើយមិន​សូវ​ឆែកទូរស័ព្ទ​ដូចមុន។ វីធីដែលប្រើប្រាស់​នៅក្នុង​កម្មវិធីនេះស្រដៀង​ទៅនឹងវីធីPomodoro ដែរ ដោយអ្នក​ប្រើប្រាស់​អាចកំណត់ ពេលវេលា​ដែលខ្លួន​ចង់ផ្ដោត​អារម្មណ៍មិនចុចទូរស័ព្ទ​ចាប់ពីរយៈពេល១០នាទី​រហូតដល់​២ម៉ោង។

មិនខុសពីឈ្មោះទេ នៅក្នុង​កម្មវិធីនេះយើងធ្វើការដាំដើមឈើ ឬគុម្ពផ្កា តាមនាទីនិងប្រភេទឈើ​យើង កំណត់​។ អ្នកប្រើប្រាស់មិនអាចចាកចេញពីកម្មវិធីបានទេ ព្រោះ​ថា​កាលណាអ្នកចេញ ដើមឈើ​នឹង​ងាប់ ហើយ​អ្នកប្រើប្រាស់​នឹងមានអារម្មណ៍មិនល្អ​នៅពេល​ដែលឃើញ​ដើមឈើ​ក្នុង​សួន​របស់​ខ្លួន​ក្រៀមស្រពោន ​ងាប់ ជាហេតុ​ធ្វើឲ្យពួកគេមិនចង់ចាកចេញពីកម្មវិធីឡើយ។

២. Flipd

flipd
Screenshot from: flipdapp.co

មិនសូវខុសគ្នា​ពី Forest ប៉ុន្មាន​នោះទេ គ្រាន់តែ Flipd មិនមានជាហ្គេមដាំដើម​ឈើ​នៅក្នុងសួន។ អ្វីដែល ពិសេសនោះគឺអ្នកអា​ច​ព្យាយាមជម្រុញខ្លួនឯង​ឲ្យបំបែក​កំណត់​ត្រារយៈពេលចុចទូរស័ព្ទរបស់ខ្លួនពីមួយថ្ងៃ​ទៅមួយថ្ងៃឲ្យកាន់តែ​តិចជាងមុន។ រចនាផ្ទាំង​ប្រើប្រាស់​កម្មវិធីមានលក្ខណៈ​ងាយ​យល់ និងស្រួលប្រើ។ បន្ថែមពីនេះទៅទៀត អ្នកមានគណនីផ្ទាល់ខ្លួនដែលអាចរក្សាទុកទិន្នន័យ​នៃ​រយៈពេលអ្នកផ្ដោតអារម្មណ៍ បានដោយគ្រាន់តែ​ភ្ជាប់ជាមួយនឹង​គណនី Facebookតែប៉ុណ្ណោះ។ អ្នកអាច​ធ្វើការទាញយកកម្មវិធីនេះបាន តាមរយៈ​ការ​ចូលទៅតំណរ​នេះ

បន្ថែមទៅលើកម្មវិធីពីរខាងលើនេះ ខ្ញុំជឿថា​ជួនកាលអ្នកអាច​នឹង​ភ្លេច​ថា​ខ្លួនឯង​ចង់​ធ្វើអ្វីឲ្យប្រាកដ​ ហេតុនេះ ខ្ញុំសូម​ផ្ដល់ជូន​កម្មវិធីមួយទៀតដែលឥតគិត​ថ្លៃ​របស់ក្រុមហ៊ុនជំនាញខាង​ស្វែង​រកលើ អ៊ីនធឺណេត Google គឺ Google Task ដែលអ្នក​អាច​ប្រើប្រាស់​វាដើម្បី​កត់ទុកនូវ​អ្វីដែលត្រូវ​ធ្វើប្រចាំថ្ងៃហើយធ្វើការ​ឆូត​ ចោលផុយៗ​ដូចជាការប្រើប្រាស់​ក្រដាសណូត​ស្អិត​តូច​ៗខាង​ក្រៅដូច្នោះដែរ។

សង្ឃឹម​ថា​កម្មវីធីទាំំងនេះនឹង​ជួយអ្នកបានខ្លះ​ឲ្យ​ធ្វើការងារ​បានប្រសើរ​ជាង​មុន ទម្លាក់ទូរស័ព្ទ​ចុះ ហើយធ្វើអ្វី ដែលមានប្រយោជន៍ពិត​ប្រាកដ។

កុំឲ្យ​ការដែលខំរកលុយ​អស់​រាបរយដុល្លា​ទៅទិញទូរស័ព្ទមក​បំផ្លាញ​ការងារ និងជីវិត​របស់អ្នក។ ប្រើវាឲ្យត្រូវ!

អរគុណសម្រាប់ការចំណាយពេលវេលា​អានអត្ថបទ​មួយនេះ សូមកុំភ្លេច​ធ្វើការចែករំលែក​ប្រសិន​បើអ្នក ​យល់ថា​វាមានប្រយោជន៍ ហើយបើមានចន្លោះខ្វះខាត​ត្រង់​ណាសូមជួយ​ប្រាប់​ផងណា អ្នកសរសរចង់ដឹង។

 

ទស្សនៈយល់ដែលបង្ហាញនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់យូនីសេហ្វ។

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s