ការលាគ្នាដ៏មានតម្លៃ

ដោយ៖ យ៉េន សុសម្ផស្ស

© UNICEF Cambodia/ Chansreypich Seng/2017

១០សប្ដាហ៍នៃការហ្វឹតហាត់ជំនាញសរសេរប្លក់ ត្រូវបានបញ្ចប់ដោយអាឡោះអាល័យ។ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញំុ វាបានបង្រៀន និងផ្ដល់ពីចំណេះដឹងផ្សេងៗដែលខ្ញំុមិនដែលបានដឹង មិនតែប៉ុណ្ណោះវាបានបង្ហាញពីគំនិត និងបង្ហាញពីខ្លួនខ្ញំុនៅតាមផ្លូវក្នុងកំឡុងពេល១០សប្ដាហ៍នេះ។

ត្រឡប់ពេលវេលាមកក្រោយ នៅពេលដែលខ្ញំុបានដាក់ពាក្យស្នើសំុហាត់ការ មួយថ្ងៃឆែកអ៊ីុមែល២ ៣ដង ចាំអ៊ុតមើលជាប់ឬអត់។ ហើយថ្ងៃទន្ទឹងរង់ចាំរបស់ខ្ញំុក៏មកដល់ ខ្ញំុទទួលបានសារដែលខ្ញំុតែងអង្គុយបន់ស្រន់ចង់បានហើយ។ ខ្ញំុសប្បាយចិត្តណាស់ដែលទទួលបានសារមួយនេះ ហើយដំណើរជីវិតក្នុងរយៈពេល១០សប្ដាហ៍នេះក៏កើតមានឡើងជាការពិត។

មួយសប្ដាហ៍ដំបូង ខ្ញំុពិតជារំភើបចិត្តក្នុងការចាប់ផ្ដើមការសរសេរនេះណាស់ ពេលខ្លះបើកលទ្ធផលកែមានកំហុសច្រើន ក៏មានការអាក់អន់ចិត្តខ្លះដែរ ប៉ុន្ដែសប្បាយចិត្តក្នុងការទទួលយកវា ដែលបានដឹងពីចំណុចខ្វះខាតខ្លួនឯង។ ពីមួយសប្ដាហ៍ទៅមួួយសប្ដាហ៍ កំហុសកាន់តែតិចៗទៅ ជាពិសេសទទួលបានពាក្យសរសើរ និងការកែប្រែលំអពីសំណាក់គ្រូបង្រៀន ដែលបានកែប្រែ និងធ្វើឲ្យជីវិតរបស់ខ្ញំុកាន់តែមានពន្លឺដោយមិនព្រមបោះបង់ចោល។

ពេលវេលាកន្លងផុតទៅលឿនណាស់ ភ្លេចៗខ្លួនឈានទៅដល់ការបញ្ចប់ថ្នាក់ហ្វឹកហាត់ទៅហើយ។ ពេលខ្លះអង្គុយគិតខ្លួនឯងថា កាលចប់ រយៈពេល១០សប្ដាហ៍យូរណាស់ ណាមួយកិច្ចការសាលាមានច្រើនមិនដឹងធ្វើមួយណាទុកមួយណា ប៉ុន្ដែត្រឡប់មកបច្ចុប្បន្ននេះវិញ ខ្ញំុុគិតថាវាលឿនមែនទែន មួយពព្រិចភ្នែកសោះ វាបានបញ្ចប់ទៅហើយ ទាំងដែលមិនចង់ឲ្យវាចប់នៅពេលនេះ។

ទោះបីជាពេលខ្លះមានការលំបាក ដោយសារតែម៉ោងរៀន ដែលពេលខ្លះត្រូវចេញពីសាលាមួយទៅសាលាមួួយទាំងពោះទទេ ហើយពេលខ្លះហត់ទៀត សឹងតែដកដង្ហើមមិនចង់ទាន់ផង។ ក្នុងថ្ងៃខ្លះទៅរៀនយឺត ហើយចេញមុនតែសំណាងដែរ មានការថតទុកនូវសម្លេងរបស់គ្រូបង្រៀន។

ការបញ្ចប់នេះ វាបានផ្លាស់ប្ដូរខ្ញំុជាមនុស្សម្នាក់ទៀតដែលហ៊ានបញ្ចេញមតិនិងការយល់ឃើញរបស់ខ្ញំុទៅកាន់បញ្ហាដែលខ្ញំុកំពុងជួបប្រទះនៅក្នុងពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះមិត្តភាព ខ្ញំុបានស្គាល់មនុស្សថ្មីៗ និងបានសំណះសំណាលគ្នា ផ្លាស់ប្ដូរគំនិត ការសាមគ្គីគ្នាក្នុងការសម្រេចការងារក្រុម។

វាជាវេទិកាមួយដែលបានផ្ដល់ឱកាសដល់រូបនាងខ្ញំុបញ្ចេញគំនិត និងបង្ហាញពីខ្លួនឯងដោយគ្មានសម្លេង តែជាអត្ថបទមួយដែលខ្ញំុមិនដែលគិតនិងស្រមៃថា ខ្ញំុនឹងបានបញ្ចេញ និងបង្ហាញពីខ្លួនឯងដូចថ្ងៃនេះ។

ជាឱកាស និងការរៀនសូត្រមួយដែលវាបានផ្ដល់បទពិសោធ ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ខ្ញំុ។ ក្រោយពីបញ្ចប់ពីការហ្វឹកហាត់មួួយនេះ ខ្ញំុនឹងប្រើប្រាស់អ្វីដែលខ្ញំុបានដឹង និងចេះ យកមកប្រើប្រាស់និងចាប់ផ្ដើមក្នុងការបង្កើតប្លុកផ្ទាល់ខ្លួនរបស់ខ្ញំុ។ ខ្ញំុនឹងបន្ដក្ដីស្រមៃ បន្ដការសរសេរនេះជារៀងរហូត។

ខ្ញំុសូមថ្លែងអំណរគុណដល់ UNICEF ដែលបានផ្ដល់ឱកាស និងបង្កើតកម្មវិធីបញ្ចេញសំឡេងយុវជនកម្ពុជានេះឡើង ដែលអាចឲ្យនាងខ្ញំុបង្ហាញពីទស្សនៈរបស់ខ្ញំុផ្ទាល់ និងបង្ហាត់បង្ហាញខ្ញំុក្នុងរយៈពេល១០សប្ដាហ៍នេះ។ មិនតែប៉ុណ្ណោះ នាងខ្ញំុសូមអរគុណដល់អ្នកគ្រូ និងមន្រ្ដីទំនាក់ទំនង ដែលតែងតែជួយជ្រោមជ្រែងរហូតដល់ការបញ្ចប់នៃការហ្វឹកហាត់មួយនេះ។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s