សកម្មភាពយុវជនក្នុងការរក្សា និងអភិវឌ្ឍន៍ពិភពលោក

ដោយ សូ សុខឃីម

រូបភាពដោយ៖ Stanford News

ជាការពិតណាស់ ជីវិតយើងម្នាក់ៗរស់នៅលើភពផែនដីគឺត្រូវដកដង្ហើមជា។ នៅពេលយើងដកដង្ហើម​ មានន័យថាយើងបានស្រូបយកឧស្ម័នផ្សេងៗដែលមាននៅជុំវិញខ្លួនយើង។ ដូច្នេះ ដើម្បីថែរក្សាសុខភាពផ្លូវដង្ហើម​ យើងត្រូវតែថែរក្សាបរិស្ថាននៅជុំវិញខ្លួនយើងឲ្យបានល្អ ប្រកបដោយខ្យល់អាកាសបរិសុទ្ធ។ តើយុវជនមានកាតព្វកិច្ចអ្វីខ្លះក្នុងការជួយថែរក្សាបរិស្ថានពិភពលោក?

ដូចដែលយើងបានដឹងហើយថា ពិភពលោកយើងនាពេលបច្ចុប្បន្នកំពុងរងការបំពុលយ៉ាងខ្លាំង ជាពិសេស​​នៅប្រទេសកំពុងអភិវឌ្ឍ ហើយការបំពុលនេះទៀតសោត គឺមានចេញពី ការកាប់បំផ្លាញព្រៃឈើ​ដែលបណ្ដាលឲ្យដីបាត់បង់់ជីវជាតិ អាកាសធាតុប្រែប្រួល ការប្រើប្រាស់សារធាតុគីមីក្នុងវិស័យកសិកម្ម ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងការបោះចោលសម្រាមក៏ជាការបំពុលមួយផ្នែកផងដែរ សម្រាមបានធ្វើអោយទឹកកខ្វក់ បំពុលបរិយាកាស ថង់ផ្លាស្ទិកបានបំផ្លាញដី ជាពិសេសទៅទៀតនោះគឺ កាកសំណល់នៃគ្រឿងអេឡិចត្រូនិច បើសិនជាយើងទុកដាក់មិនត្រឹមត្រូវទេ វាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង។

ឧស្ម័នដែលចេញពីទូរទឹកកក កំប៉ុងស្ព្រាយ និងចំហេះយានយន្ត បានបំផ្លាញស្រទាប់អូសូន។ ដូចនេះហើយ ​ប្រសិនបើពួកយើងទាំងអស់គ្នាស្រលាញ់សុខភាពខ្លួនឯង ត្រូវចូលរួមថែរក្សាបរិស្ថានជុំវិញពិភពលោកទាំងអស់គ្នាតាមដែលអាចធ្វើទៅបាន ដូចជាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងរួមគ្នាដំាកូនឈើឡើងវិញ ជាពិសេសនៅតាមដងវិថីនានាជាដើម។ ការបញ្ឈប់ការប្រើប្រាស់ជីគីមីក្នុងវិស័យកសិកម្ម និងត្រឡប់មកប្រើប្រាស់ជីធម្មជាតិវិញ ចំណែកក្នុងវិស័យឧស្សាហកម្ម តាមរោងចក្រនីមួយៗត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកស្អុយឲ្យបានត្រឹមត្រូវ។ បើសិនជាអាច គួរកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន និងធ្វើដំណើរតាមមធ្យោបាយសាធារណៈ ព្រោះវាអាចជួយសន្សំប្រាក់សម្រាប់គ្រួសារ កាត់បន្ថយការស្ទះចរាចរ កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងជាចំណែកមួយក្នុងការចូលរួមថែរក្សាបរិស្ថានទៀតផង។

ជាការពិតណាស់ ប្រជាជននៅបណ្ដាប្រទេសក្រីក្រ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួន មិនសូវយល់ពីបញ្ហាបរិស្ថានឡើយ ហេតុដូច្នេះគឺទាមទារឲ្យយុវជនដែលជាទំពាំងស្នងឬស្សី និងជាអ្នកជំនាន់ក្រោយនាសម័យបច្ចេកវិទ្យា ដែលមានការយល់ដឹងច្រើនជាងប្រជាជនក្នុងបណ្ដាប្រទេសទាំងអស់នោះ ខិតខំរកមធ្យោបាយយ៉ាងណាដើម្បី​ជួយ​ពន្យល់ពួកគាត់ពីបញ្ហាបរិស្ថាន ដើម្បីឲ្យពួកគាត់បានយល់ថា បរិស្ថានពិតជាសំខាន់ណាស់សម្រាប់ពួកយើង​ម្នាក់ៗ ហេតុនេះត្រូវតែចូលរួមថែរក្សាឲ្យបានល្អ បើមិនអញ្ចឹងទេ វាពិតជាមានផលវិបាកក្នុងជីវភាពរស់នៅ នាពេលអនាគតជាមិនខាន។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s