បទពិសោធន៍របស់ខ្ញុំក្នុងកម្មវិធីសម្លេងយុវជនកម្ពុជា

ដោយ សៀង វន្ថា

រូបភាព៖ ONE VOICE/2015

ជាសិស្សម្នាក់ដែលចូលចិត្តធ្វើការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណេតតាំងពីរៀននៅវិទ្យាល័យ ខ្ញុំពិតជា​បាន​ចាប់អារម្មណ៍យ៉ាងខ្លាំង​ នៅពេលដែលឃើញការផ្សព្វផ្សាយជ្រើសរើសយុវជនដើម្បីចូលរួមធ្វើកម្មវិធីហាត់ការជំនាញ​សរសេរ​ប្លក់សំឡេងយុវជនកម្ពុជា។ ដោយសារធ្លាប់បានទទួលព័ត៌មាន និងចំណេះដឹងជាច្រើនតាមរយៈអ៊ីនធើណេត ការ​រំពឹងរបស់ខ្ញុំដំបូងគឺការចែករំលែកពីការយល់ឃើញរបស់ខ្ញុំ​នៅលើគេហទំព័រ។ ប៉ុន្តែទន្ទឹមនឹងចេតនាក្នុងការចែករំលែក​នោះ ខ្ញុំក៏បាន​សង្ឃឹមថាខ្ញុំនឹងទទួលបានការបណ្ដុះបណ្ដាលទាក់ទងនឹងរបៀបនៃការសរសេរ ការបញ្ចេញគំនិត និងរបៀបនៃការស្រាវជ្រាវផងដែរ។

ជាការពិត កម្មវិធីនេះពិតជាបានឆ្លើយតបនឹងការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំបានរៀនអំពីការសរសេរអត្ថបទ​ដែលរួមបញ្ជូលទាំងវិធីនៃមតិរិះគន់ដើម្បីស្ថាបនា និងការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។ លើសពីនេះទៅទៀត នៅក្នុងរយៈពេល១០សប្ដាហ៍នៃកម្មវិធី គឺមានសប្ដាហ៍មួយដែល​តម្រូវ​ឲ្យយុវជនពីរទៅបីនាក់បង្កើតជាក្រុមតូចមួយ ដើម្បីសរសេរអត្ថបទបង្ហោះនៅគេហទំព័រប្លក់ Medium។ វាជាការរៀនពីរបៀបនៃការ​ធ្វើការងារក្រុម ទំនាក់ទំនង និងការបើកចិត្តឲ្យទូលាយទទួលយកគំនិតផងដែរ។ ទន្ទឹមនឹងការរៀនពីចំណុច​ទាំងអស់នេះ ខ្ញុំក៏បានរៀនពីការជំនះឧបសគ្គផងដែរ ជាពិសេសគឺការផ្ដល់អាទិភាពការងារ និងការគ្រប់គ្រងពេលវេលាជាដើម។

លើសពីនេះទៅទៀត ក្នុងអំឡុងពេលនៃការចូលរួមដែលមានយុវជនផ្សេងទៀតដែលជានិស្សិតមកពីសកលវិទ្យាល័យផ្សេងៗគ្នា​នៅក្នុងទីក្រុងភ្នំពេញ ពួកយើងបានមានឪកាសជជែក រៀនពីនេះទៅវិញទៅមក និងបង្កើតទំនាក់ទំនងផងដែរ។ ការចែករំលែក ការពិភាក្សាប្រកបទៅដោយគំនិតក្នុងការចូលរួមអភិវឌ្ឍសង្គម គឺផ្នែកមួយនៃសារប្រយោជន៍របស់កម្មវិធីតែម្ដង។

កម្មវិធីហាត់ការជំនាញសរសេរប្លក់សំឡេងយុវជនគឺជាកម្មវិធីល្អមួយសម្រាប់យុវជនកម្ពុជាចូលរួមជួយសង្គមតាមរយៈការចែករំលែកគំនិត និងការយល់ឃើញចំពោះបញ្ហានានានៅក្នុងសង្គម និងដំណោះស្រាយដែលអាចទៅរួច។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s