បទពិសោធការងារនៃការសរសេរប្លក់

ដោយ សូ សុខឃីម

រូបភាពដោយ៖ Nick Morrison / 2017

នៅក្នុងអំឡុងពេលនៃការសិក្សា ទាំងក្នុងវិទ្យាល័យក្ដី សកលវិទ្យាល័យក្ដី ការចាប់ផ្ដើមបំពេញការងារសង្គមជា​ផ្នែក​មួយដែលជម្រុញសិស្ស និស្សិតឲ្យជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។ ការងារបែបនេះគឺជា​ផលប្រយោជន៍សម្រាប់យុវជនផ្ទាល់ ព្រោះពួកគេអាចក្រេបជញ្ជក់យកបទពិសោធ ចំណេះដឹង ចំណេះធ្វើ ចេះមានគំនិតថ្មីៗ ដើម្បីឆ្លើយតបជាមួយការប្រកួតប្រជែង ក្នុងវិស័យការងារដែលកំពុងមានក្នុងសង្គម និងពិភពលោកសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀត ការធ្វើការងារនេះក៏បានជួយសង្គម តាមរយៈការធ្វើសកម្មភាពផ្សេងៗ ដូចជា ការសរសេរប្លក់ (Blog) ចូលរួមថែរក្សាបរិស្ថាន (ការដំាកូនឈើ ឬរើសសម្រាម) ការបង្ហោះរូបលើកកម្ពស់សិទ្ធិ​ជនពិការ ឬអ្នកស្រលាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច ឬកុមារ ជាដើម។

ជាក់ស្ដែងសម្រាប់បទពិសោធផ្ទាល់ខ្លួនវិញ ខ្ញុំបានទទួលនូវបទពិសោធ និងគំនិតថ្មីៗជាច្រើនតាមរយៈ​ការចូលរួមហាត់ការដើម្បីរៀន និងអនុវត្តក្នុងការសរសេរ (Blog)។ ហើយតាមរយៈការសរសេរ Blog នេះ បានធ្វើឲ្យខ្ញុំចេះនូវរឿងជាច្រើន ដូចជា៖

· ការគ្រប់គ្រងពេលវេលា

· ការរៀននូវរបៀប និងទម្លាប់នៃការប្រើប្រាស់ពេលវេលា ព្រមទាំងការបែងចែកពេលវេលា ដើម្បីអោយ​មាន​ប្រសិទ្ធភាពក្នុងការសម្រេចការងារអ្វីមួយទៅតាមពេលវេលាដែលមានការកំណត់ទុក។

· រីកចម្រើនខាងផ្នែកសរសេរ និងយល់ដឹងអំពីរបៀបរបបនៃការសរសេរ ដែលធ្វើឲ្យមានភាពទាក់ទាញ សម្រាប់អ្នកអាន ព្រមទំាងបានបញ្ចេញគំនិតនៅក្នុងប្រធានបទដែលអាចឆ្លុះបញ្ចាំងអំពីបញ្ហានានាក្នុងសង្គម ព្រម​ទាំងដំណោះស្រាយដែលកើតឡើងនៅក្នុងសង្គមយើងបច្ចុប្បន្ន។

· រីកចម្រើនផ្នែកគំនិត បានធ្វើឲ្យការគិតមានការប្រសើរជាងមុន ដោយមានលក្ខណៈទូលំទូលាយ ក្នុងការមើលទៅសង្គមយើងបច្ចុប្បន្ន ព្រមទំាងធ្វើអ្វីដែលនៅជុំវិញខ្លួនយើង។

· ចេះបញ្ចេញមតិយោបល់ នូវអ្វីដែលជាការយល់ឃើញមូលដ្ឋានរបស់មនុស្សនៅជុំវិញខ្លួនយើង និងអ្នក​ដែលបានអាន និងនូវបណ្ដាញសង្គមផ្សេងៗ។

· ចេះស្រាវជ្រាវ និងលើកជាអំណះអំណាងទៅដល់អ្នកអានដទៃទៀត ដោយការសរសេរ និងផ្ដល់នូវមូលដ្ឋានក្នុងការគិតពិចារណា វិភាគ ការសម្រេចចិត្តនៅក្នុងបញ្ហា និងដំណោះស្រាយផ្សេងៗនៅក្នុងសង្គម។

ដូចនេះ ការសរសេរប្លក់នេះ បានផ្ដល់អោយខ្ញុំនូវមេរៀនដ៏មានតម្លៃជាច្រើន សម្រាប់ជាមូលដ្ឋាននៃការគិត និងដំណើរជីវិត។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមថា និងអាចយកចំណេះទំាងនេះក្នុងដំណើរឆ្ពោះទៅកាន់​អនាគត និងអរគុណ UNICEF Cambodia ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្ដល់នូវ​ឱកាស​សម្រាប់យុវជនទទួលការអភិវឌ្ឍ ផ្នែកគំនិត និងបានចូលរួមអភិវឌ្ឍសង្គមកម្ពុជា។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s