ឆ្ងល់អត់? តើដបទឹកប្លាស្ទិចយើងអាចច្នៃជាអ្វីបានខ្លះ?

អត្ថបទ៖ យ៉េន សុសម្ផស្ស

ដបទឹកប្លាស្ទិច គឺជាកាកសំណល់មួយដែលមានការប្រើប្រាស់ច្រើនជាងគេនាពេលបច្ចុប្បន្ន ហើយខ្ញំុគិតថា នៅក្នុងបន្ទប់គេងរបស់អ្នកប្រាកដជាមានមិនក្រោម៥ដបនេាះទេ វាជារឿងពិតរបស់អ្នកខ្លះ ហើយក្នុងនេាះក៏មានខ្ញំុដែរ។

ប៉ុន្ដែតើអ្នកដឹងទេថា កាកសំណល់ប្លាស្ទិចត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីរលាយទៅក្នុងដី?

បើយោងទៅតាមចម្លើយរបស់របាយការណ៍ ដឺក បាឡេន (The Balance) គឺប្រមាណពី១០ ទៅ ១០០០ឆ្នាំ ដើម្បីឲ្យធាតុប្លាស្ទិចបំបែក ឬរលាយទៅក្នុងដី ដោយអាស្រ័យទៅលើទំហំរបស់វា។ ចំណែកដបទឹកសុទ្ធដែលយើងប្រើប្រាស់វិញ វាមានរយៈពេលជាង ៤៥០ឆ្នាំឡើងទៅ។ ដូច្នេះហើយយើងគួរតែប្រើប្រាស់វាឲ្យបានច្រើនដង ដោយធ្វើការកែច្នៃវាទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។

ប្រសិនបើអ្នកមិនដឹងថាវាធ្វើអ្វីបានខ្លះ សូមកំុបារម្ភ ព្រោះនៅថ្ងៃនេះ ខ្ញំុនឹងចែករំលែកពីវិធីមួយចំនួន សម្រាប់តម្រូវការប្រចាំថ្ងៃរបស់អ្នក។

១. សម្រាប់ដាំដំណាំ

ការច្នៃដបទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដោយការដាំដំណាំដូចជាស្ពៃសាលាដ ឬផ្កាកុលាបនៅក្នុងដប ដែលចំណេញទាំងថវិកា ជាពិសេសកន្លែងទំនេរសម្រាប់ដាំដំណាំផ្សេងទៀត ពីព្រោះយើងអាចចងព្យួរវានៅកន្លែងណាមួយក៏បាន។

មិនត្រឹមតែប៉ុណ្ណោះយើងអាចច្នៃដបទឹកសម្រាប់លំអនៅតាមរមណីយដ្ឋាន ឬតាមបណ្ដាហាងកាហ្វេមួយចំនួន ដោយភាគច្រើនគេយកគម្របទឹកសុទ្ធមកបិទនៅផ្ទៃជញ្ជាំងដើម្បីចេញជារូបតំណាងអ្វីមួួយតាមបំណងរបស់គេ។ មិនតែប៉ុណ្ណោះយើងអាចចោះដបជារន្ធតូចៗ ហើយយកវាទៅដាក់នៅបំពង់បញ្ចេញទឹក ដើម្បីឲ្យវាស្រោចស្រង់ដំណាំបានឆ្ងាយ និងងាយស្រួលដោយមិនចាំបាច់ដើរស្រោចគ្រប់ដំណាំ។

© Sébastien Duyck/2012/ CC BY NC 2.0

២. អំពូលភ្លើងដែលមិនប្រើប្រាស់ថាមពលអគ្គិសនី

សំបកដបទឹកក្រូចដែលវាមានរាងធំបន្ដិចសម្រាប់បំភ្លឺនៅក្នុងផ្ទះ វាចំណាយអស់ថវិកាតិចតួចប៉ុណ្ណេាះ ដោយគ្រាន់តែបន្ថែមនូវសម្ភារៈដូចជា ស៊ីម៉ង់ ស័ង្កសី និងសារធាតុធ្វើឲ្យស។

ដំបូងយើងត្រូវដាក់ទឹកឲ្យពេញក្នុងដបទឹកនេាះ ហើយចោះស័ង្កសីដោយដាក់ដបនៅចំកណ្ដាល ហើយយកស៊ីម៉ង់មកបិទជំុវិញ និងចាក់សារធាតុធ្វើឲ្យសចូលទៅក្នុងដប។

ត្រូវចាំថាធ្វើយ៉ាងណាកំុឲ្យមានប្រហោង ឬមានភាពធ្លុះធ្លាយអ្វីឡើយ រួចយកវាទៅដាក់នៅលើដំបូលផ្ទះដោយចោះត្រង់កន្លែងណាដែលអ្នកចង់ឲ្យមានពន្លឺ។

© Joimson/2012/CC BY-NC-SA 2.0

ការកាត់បំណែកតួខ្លួននៃដបជាបួនឬប្រាំ ហើយបិទតម្រៀបជារូបអ្វីមួយដែលយើងចង់បាន ហើយលាបពណ៌ពីលើរូបទាំងនេាះ ដែលវាចំណេញទាំងថវិកា និងសន្សំសំចៃ មិនតែប៉ុណ្ណេាះយើងអាចយកសំណល់ដែលយើងមិនត្រូវការមកច្នៃជារូបផ្សេងៗ និងតុបតែងជាការលំអ។

៣. កាបូបប៊ិច ឬកាបូបដាក់គូល័រពណ៌

កាបូបប៊ិចប្លាស្ទិច ដោយគ្រាន់តែចំណាយដបទឹកក្រូចធំ២ប៉ុណ្ណោះ ដោយកាត់យកផ្នែកកន្ទុយរបស់វាទាំងពីរ ដើម្បីកាត់ដាក់បញ្ចូលគ្នា និងយកកាវមកបិទជាមួយរូតអាវចំកណ្តាលនៃការតភ្ជាប់រវាងដបទាំង២។

© Doodle Craft/2013, from: http://www.doodlecraftblog.com/2013/08/#

មិនតែប៉ុណ្ណេាះ ក្រៅពីដបទឹកប្លាស្ទិច យើងអាចច្នៃកាកសំណល់ជាច្រើនទៀតដោយវិធីស្រដៀងៗគ្នា។

* សំបកកង់រថយន្ដ

សំបកកង់រថយន្ដចាស់ៗអាចយកមកច្នៃជាធុងសម្រាម ដែលវត្ថុទាំងអស់នេះសុទ្ធសឹងតែជាសម្ភារៈដែលមានប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃរបស់យើង។

មិនតែប៉ុណ្ណោះយើងអាចយកវាធ្វើជាផើងផ្កា។ យើងអាចតុបតែងសួនច្បារ កន្លែងកម្សាន្ដ ដោយយកកង់រថយន្ដទៅដាក់តាំង ឬចងភ្ជួរដោយបន្ថែមពណ៌ដូចរូបខាងក្រោមនេះ៖

© My Life Through A Lens/2016

*កាបូបដៃ

ការយកបាវអង្ករ បាវខ្សាច់ បាវស៊ីម៉ង់ ក្រដាសប្លាស្ទិចមកកែច្នៃជាកាតាប ឬសម្ភារៈប្រើប្រាស់ផ្សេងៗដែលអាចដាក់លក់លើទីផ្សារ។ គ្រឿងលំអលើខោអាវចាស់ៗ និងគ្រឿងបណ្ដាសម្ភារៈមួយចំនួនយើងអាចយកមកច្នៃជាគ្រឿងអលង្ការបាន និងធ្វើជាគ្រឿងលំអជាច្រើនទៀត អាស្រ័យទៅលើគំនិតច្នៃប្រឌិតរបស់យើង។

© Siim Teller/2009/CC BY-NC-SA 2.0

សូមចូលរួមអនុវត្ត និង កំុភ្លេចសាកល្បងទាំងអស់គ្នា

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s