គុណសម្បត្តិនិងគុណវិបត្តិនៃភាពទន់ភ្លន់

ដោយ សូ សុឃីម

©CambodiaWatch / 2014

ក្នុងនាមយើងជាកូនខ្មែរ​​​​ យើងម្នាក់ៗសុទ្ធតែដឹងហើយថាប្រពៃណីទំនៀមទំលាប់ខ្មែរ យើងយ៉ាងណាខ្លះ។ជាការពិតណាស់អ្វីៗក៏ដោយសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ តើភាពទន់ភ្លន់មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?

មុននឹងឈានដល់ការបកស្រាយពីវប្បធម៍ ជាបឋមយើងក៏គួរតែដឹងអំពីរវប្បធម៌របស់ជាតិខ្លួនឲ្យបានច្រើនដែរ។ ជាការពិតណាស់ប្រពៃណីទំនៀមទំលាប់របស់កម្ពុជាពិតជាខុសដាច់ដោចឡែកពីជាតិសាសន៍ដទៃពិសេសពួកអុឺរ៉ុប។តួយ៉ាងប្រពៃណីរបស់ខ្មែរយើងផ្តោតទៅលើស្រ្តីខ្លាំងជាងបុរស។ពួកយើងបានយកចិត្តិទុកដាក់យ៉ាងខ្លាំងចំពោះកូនស្រីដូចជាការនិយាយស្ដី ដំណើរ​​ ​​ចរិយា អាក្បកិរិយាគឺត្រូវតែទន់ភ្លន់ ចេះគោរពចាស់ទុំប្រកាន់ ខ្ជាប់ខ្ជួននូវច្បាប់ស្រី ហើយពីមុនចាស់ៗតែងតែប្រកាន់យកទស្សនះថាកូនស្រីវិលចង្រ្កានមិនជុំ ហេតុនេះហើយកួនស្រីមិនត្រូវបានគេបញ្ជូនទៅសាលាទេគ្រាន់តែបង្រៀនឲ្យចេះការងារផ្ទះ ដាំបាយ ធ្វើម្ហូបប៉ុណ្ណោះព្រោះគិតថាបន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍កូនស្រីគង់តែនៅផ្ទះមើលថែកូនប៉ុណ្ណោះ។

ប៉ុន្តែទស្សនះមកដល់ពេលបច្ចុប្បន្នមិនត្រូវគេទទួលស្គាល់ទៀតទេ ព្រោះគេបង្កើឲ្យមានយេនឌ័រ សម្រាប់បុរសនិងស្រ្តីនិងអង្គការផ្សេងៗដែលប្រឆាំងការជួញដូរកុមារនិងស្ត្រី រួមទាំងលើកកម្ពស់ស្រ្តី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងសង្កេតឃើញថាស្រ្តីនៅតែមានឱកាសតិចជាងបុរស ដោយសារការងារខ្លះវាពិតជាមានគ្រោះថ្នាក់ចំពោះស្រ្តីទន់ខ្សោយដូចដែលបានដឹងស្រាប់ហើយថាបុរសមាន កម្លាំងខ្លាំងជាងស្រ្តី។ផ្ទុយទៅវិញបើយើងក្រឡេកទៅមើលនារីៗនៅបណ្តាប្រទេសផ្សេងទៀតយើងឃើញថាពួកនាងមានភាពរឹងមាំមិនចាញ់បុរសទេ។ព្រោះពួកគេទទួលបានការហ្វឹកហាត់និងមានសេរីភាពជាងស្រ្តីខ្មែរ ទោះបីជាវប្បធម៍ពួកគេមិនសូវល្អខ្ជាប់ខ្ជួនក៏ដោយប៉ុន្តែឧទាហរណ៍ថាពួកគេបានជួបនឹងឧប្បទ្វេហេតុដោយ ធម្មជាតិឫអ្វីមួយគេអាចជួយសង្រ្គោះខ្លួនគេបាន ដោយសារគេមានកម្លាំងកាយមាំមួន ក្លាហាន ស្មារតីរឹងបុឹង មិនមានាភាពតក់ស្លុត។ហេតុនេះហើយយើងមិនគួរគិតថាភាពទន់ភ្លន់គឺល្អនោះទេវាក៏តែងមានគុណវិបត្តិខ្លះ ហើយ។ត្រឡប់មកវិញធ្វើជាមនុស្សមិនត្រូវមើលឃើញតែគុណសម្បត្តិឫគុណវិបត្តិរបស់បុគ្គលណាម្នាក់ឡើយឫរបស់វត្ថុណាមួយឡើយ។យើងត្រូវមើលទាំងគុណសម្បត្តិនិងគិណវិបត្តិរួចយកមកពិចារណារ។

ជារួមយើងអាចនិយាយបានថា មិនថាមនុស្សឬក៏វត្ថុទេសុទ្ធតែមានទាំងគុណសម្បត្តិនិងគុណវិបត្តិ គ្មានអ្វីមួយល្អឥតខ្ចោះឡើយ ហេតុនេះហើយមិននឹងសម្រេចចិត្តធ្វើអ្វីមូយអ្នកត្រូវពិចារណា ឲ្យបានច្បាស់លាស់ទើបមិនខកបំណង។

អំណេះអំណាងខាងលើពិតជាមាននយ័ល្អមែនគឺគេចង់ឲ្យយើងចេះមើល ចេះវាយតម្លៃ កុំជឿស៊ុបពេក ត្រូវមើលទាំងចំណុចល្អនិងចំណុចអាក្រក់។ ក្នុងនាមយើងជាស្រ្តីខ្មែរយើងត្រូវតែគិតពីភាពទន់ភ្លន់ ចរិយាល្អ ប៉ុន្តែក៏គួរគប្បីមានអ្វីសម្រាប់ការពារខ្លួនដែរមិនត្រូវទន់ខ្សោយឲ្យគេមើលងាយឡើយគឺត្រូវទន់ភ្លន់តែមិនទន់ជ្រាយ។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s