បញ្ហាដែលអ្នកត្រូវដឹង និងកែប្រែ

ដោយ៖ េយ៉ន សុសម្ផស្ស

©Cole Keister/2017

សួស្ដីបណ្ដាមិត្តអ្នកអានទាំងឡាយ!!!

ជួបជាមួយនាងខ្ញំុម្ដងទៀតហើយ​ នាងខ្ញំុពិតជារីករាយណាស់​​ក្នុងការសរសេរប្លក់ជាថ្មី​ ហើយនៅក្នុងថ្ងៃនេះ នាងខ្ញំុមានប្រធានបទមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាពិចារណា​ និងចែករំលែកទៅកាន់អ្នក «តើបញ្ហាអ្វីដែលយុវជនសព្វថ្ងៃកំពុងជួបប្រទះ?»

ជាការពិតណាស់ យុវជននាពេលបច្ចុប្បន្ននេះត្រូវបានមនុស្សមួយចំនួនមើលរំលង​​ និងមិនឲ្យតម្លៃ ដោយសារតែកម្រិតនៃការសិក្សា និងពិន្ទុចំណាត់ថ្នាក់របស់ពួកគាត់។

តើអ្នកដឹងទេ? ពួកគាត់ទាំងនេះត្រូវការមើលថែ និងការបង្រៀនជាជាងមនុស្សមួយភាគតូច​​ មិនមែនមនុស្សទាំងអស់កើតមកចេះនេាះទេ​ ​ហើយក៏គ្មានមនុស្សណាម្នាក់ជោគជ័យដោយគ្មានការសិក្សានេាះដែរ​ ប៉ុន្ដែយុវជនមួយចំនួនតូចមានការលំបាកនូវក្នុងការសម្របខ្លួនទៅតាមស្ថានភាពថ្មីៗ ក៏ដូចជាការរេផ្លិចទទួលយកមេរៀនដែលទើបនឹងរៀន ដែលធ្វើឲ្យមានភាពរអាក់រអួលនៅក្នុងការសិក្សា​។ យុវជនទាំងនេះត្រូវការភាពអំណត់រួមទាំងការចំណាយពេលជាច្រើនក្នុងការរៀន និងការផ្ដល់ឱកាសឲ្យពួកគេ ទេាះបីជាការសិក្សាពួកគេមានកម្រិតទាបក៏មិនថ្វីនេាះឡើយ យើងគួរតែបើកចិត្តឲ្យទូលាយទៅមើលជ្រុងម្ខាងនៃពួកគេ​ និងការជួយជ្រោមជ្រែង។​ ពួកគេត្រូវការទីពឹងពាក់ ការរិះរកចំណុចខ្វះខាតដើម្បីមកកែប្រែពួកគេ តែបែរជាមនុស្សភាគច្រើន គិតថានេះមិនមែនជាបញ្ហាទេ​ គេយល់ថាមកពីបុគ្គលទាំងនេាះមិនប្រឹងប្រែងខ្លួនឯងទៅវិញ។

ខ្ញំុយល់ថាការសិក្សារមែងណាត្រូវតែមានការខិតខំប្រឹងប្រែង រួមបញ្ជូលទៅនឹងការសាកល្បងប្រតិបត្តិ មិនថាអ្វីក៏ដោយត្រូវតែទាមទារឲ្យមានការអនុវត្តដើរទន្ទឹមគ្នា ទើបធ្វើឲ្យមនុស្សម្នាក់ៗទទួលបានជោគជ័យនាថ្ងៃអនាគត។ ទាំងនេាះក៏ត្រូវទាមទារឲ្យមានការដឹកនាំផ្លូវ និងការផ្ដល់នូវឱកាស ដើម្បីឲ្យយុវជនមានការកែប្រែនូវចំណុចខ្វះខាតរបស់ខ្លួន ដែលនេះជាបញ្ហាយុវជនកំពុងតែជួបប្រទះនៅពេលសព្វថ្ងៃនេះ ក្នុងការមិនផ្ដល់ឱកាសដល់បណ្ដាសិស្សដែលមានGPAទាប ដោយមិនបានសាកល្បង និងមិនបានបើកចិត្តទទួលយកពួកគេ។

តើGPAជាអ្វី? តើវាពិតជាសំខាន់ណាស់ឬសម្រាប់មនុស្សម្នាក់ៗ?

ពាក្យថាGPA មានន័យថា Grade Point Average ដែលជាពាក្យសាមញ្ញងាយយល់ហៅថាចំណាត់ថ្នាក់ឬមធ្យមភាគសិក្សា។ ជាការពិតណាស់សិស្សដែលរៀនពូកែពិតជាទទួលបានGPAខ្ពស់ជាក់ជាមិនខាន ពីព្រេាះពួកគេបានផ្ដោតការសំខាន់ទៅលើការសិក្សា​ មិនតែប៉ុណ្ណេាះពួកគេបានព្យាយាមហ្វឹកហាត់ខ្លួនឲ្យពូកែនិងរឹងមាំ។​ ទន្ទឹមនឹងនេះឱកាសការងារនិងការចូលរួមនៅក្នុងសង្គមភាគច្រើនបានបើកទូលាយចំពេាះបណ្ដាសិស្សនិស្សិតទាំងអស់នេះ ដើម្បីឲ្យពួកគេមានបទពិសោធន៏និងការកែប្រែខ្លួនឲ្យកាន់តែមានភាពប្រសើរឡើងដើម្បីជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេស។ ខ្ញំុគិតថាវាសំខាន់​ ប៉ុន្ដែអ្វីដែលសំខាន់ខ្លាំងនេាះ គឺគុណភាព តើវាជាសម្មិតផលពិតរបស់អ្នកឬទេ? ប្រសិនបើវាជាសមត្ថភាពនិងលទ្ធភាពរបស់អ្នក វាជារឿងមួយដ៏ប្រពៃសម្រាប់អនាគតអ្នក និងសង្គម។

ប្រសិនបើសង្គមទទួលយកនិងឲ្យតម្លៃទៅកាន់អ្នកមានGPA ខ្ពស់នេាះ តើចំណែកអ្នកផ្សេងទៀតនឹងទៅជាយ៉ាងណា? តើពិតឬទេដែលថាGPAជាអ្នកកំណត់នូវជីវិតនិងការងាររបស់មនុស្សម្នាក់ៗ?

វាមិនមែនជារឿងចៃដន្យក៏មិនមែនជាព្រហ្មលិខិតដែលយើងរៀនមិនចេះ​ មិនពូកែដូចអ្នកដទៃនេាះ​ តែវាគឺជាកាតព្វកិច្ចរបស់យើងដែលត្រូវស្វះស្វែងរកពុទ្ធិមកបំពេញនៅក្នុងជីវិតរបស់ខ្លួន កំុព្យាយាមបន្ទោសខ្លួនឯង បើទេាះបីជាយើងចាប់មិនបានល្អដូចគេ ប៉ុន្ដែត្រូវចាំថាការសិក្សាល្អមិនមែនជារឿងល្អតែមួយមុខដែលយើងត្រូវបំពេញនេាះទេ​យើងត្រូវចេះអនុវត្ត និងប្រតិបត្តិជាក់ស្ដែងនៅក្នុងជីវភាព និងប្រើប្រាស់ឲ្យបាន ទើបជារឿងដែលអ្នកគួរយកចិត្តទុកដាក់។

ខ្ញំុគិតថាមនុស្សភាគច្រើនតែងតែមើលចំណុចល្អរបស់អ្នកដទៃមកជាន់ពន្លិចខ្លួនឯង និងការនិយមចូលចិត្តប្រៀបធៀបចំណុចខ្សោយទៅលើចំណុចខ្លាំងរបស់អ្នកដទៃ​ ជាជាងស្វែងរកចំណុចខ្វះខាតដែលខ្លួនត្រូវរៀន និងត្រូវកែប្រែ។

ចូរអ្នកកំុយកខ្លួនរបស់អ្នកទៅប្រៀបជាមួយអ្នកដទៃ​ តែត្រូវស្វែងរកចំណុចខ្សោយរបស់អ្នកមកកែប្រែទើបជាភារកិច្ចដែលយើងគួរធ្វើនិងចាំបាច់បំផុត។ ជាពិសេសទទួលការរិះគន់របស់គេដោយមិនអល់អែក​ ហើយព្យាយាមសិក្សាពីមូលហេតុ និងរកដំណេាះស្រាយជាបន្ដបន្ទាប់ដើម្បីភាពជោគជ័យរបស់អ្នក។

តើការសិក្សាខ្ពស់និងសញ្ញាប័ត្រពិតជាកំណត់នូវអនាគតមួួយដ៏ល្អសម្រាប់អ្នកច្បាស់ប្រាកដមែន?

ខ្ញំុគិតថា សញ្ញាប័ត្រគ្រាន់តែជាសញ្ញាឃើញមួយប៉ុណ្ណេាះ ដែលបញ្ជាក់ថាយើងបានបញ្ចប់ការសិក្សាពីស្ថាប័នសិក្សាណាមួយប៉ុណ្ណេាះ។ បញ្ហាដែលសំខាន់សម្រាប់អនាគតអ្នកនេាះ គឺថាតើអ្នកពិតជាបានចេះមែនឬក៏អត់មុននឹងបញ្ចប់ការសិក្សា? តើអ្នកអាចយកវាទៅប្រើប្រាស់នៅក្នុងជីវិតនៅថ្ងៃអនាគតអ្នកបានឬទេ? ប្រសិនបើបានវាមិនមែនជាបញ្ហាទៀតឡើយសម្រាប់អ្នក។ ការសិក្សាដែលមានមធ្យមភាគទាប​ មិនមែនមានន័យថាអ្នកអន់នេាះឡើយ ប្រសិនបើអ្នកនៅតែគិត និងមិនបានស្វែងយល់ពីខ្លួនឯង អ្នកនៅតែនៅក្នុងគំនាបនេះគ្មានថ្ងៃរើចេញរួចនេាះឡើយ។

ចំពេាះអ្នកដែលដឹងថាការសិក្សាអ្នកមិនសូវល្អហើយត្រូវព្យាយាមបន្ថែមទៀត​ មិនមែនរកផ្លូវក្រោយសម្រាប់ខ្លួនបោះបង់ការសិក្សាចោលទៅរកអ្វីមួយថ្មីដែលយើងមិនទាន់បានប្រឹងប្រែងអស់ពីសមត្ថភាពខ្លួនយើងនេះទេ។

ខ្ញំុទទួលស្គាល់ថាអ្នកណាក៏ចង់បានលទ្ធផលជាទីគាប់ចិត្តដែរ​ ប៉ុន្ដែត្រូវគិតលើសមត្ថភាពយើង ហើយត្រូវទទួលស្គាល់និងពំុអស់សង្ឃឹមត្រូវស្វះស្វែងបន្ថែមទៀតដល់តែកម្រិតមួយដែលយើងយល់ថាយើងអស់លទ្ធភាពចាំឈប់ ហើយសំរាកបន្ដិចចាំបន្ដទៅមុខទៀត កត្តាដែលសំខាន់ទៀតនេាះកំុបោះបង់ និងពំុត្រូវមើលងាយខ្លួនឯងឡើយ។ ជាពិសេសចំណាយពេលវេលាក្នុងកិច្ចការស្ម័គ្រចិត្តក្នុងសង្គមឲ្យបានច្រើន ដើម្បីរៀនសូត្រពីអ្វីដែលនៅជំុវិញខ្លួនអ្នក ពីព្រោះថានាពេលបច្ចុប្បន្ននេះការងារសង្គមភាគច្រើនបានផ្ដល់ឱកាសទៅដល់យុវជន សម្រាប់អនុវត្តនិងសិក្សានៅក្នុងជីវភាពសព្វថ្ងៃនេះ។

សូមអរគុណចំពេាះការអាន​!!!

នាងខ្ញំុរីករាយនៅក្នុងការបញ្ចេញមតិយោបល់ និងការឆ្លើយតបផ្សេងៗរបស់អ្នកជានិច្ច

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s