តើយុវជនក្នុងនយោបាយនឹងប្រឈមអ្វីខ្លះ?

ដោយ លិន ស្រីអន

©VOA News/2015

វ័យកាន់តែលូតលាស់ មនុស្សកាន់តែមានភាពចាស់ទុំ និងការគិតបានល្អប្រសើរជាមុន។ សន្ទុះនៃការលូតលាស់ពីមួយជំនាន់ទៅមួយជំនាន់មានលក្ខណៈខុសគ្នា យុវជនក្នុងសម័យបច្ចុប្បន្ននេះ ក៏បង្ហាញសកម្មភាពមួយចំនួនដែលមិនសូវពេញនិយមក្នុងអំឡុងពេលមុន ជាក់ស្ដែងយុវជន បានងាកមកការចូលរួមប្រឡូកក្នុងវិស័យនយោបាយគួរឱ្យកត់សម្គាល់ ដែលស្ដែងចេញតាមរូបភាពផ្សេងៗ ដូចជាប្រព័ន្ធអុីនធើណេត បណ្ដាញផ្សព្វផ្សាយសង្គម រួមទាំងសកម្មភាពដោយផ្ទាល់ជាដើម។

ទន្ទឹមនឹងរូបភាពថ្មីនេះដែរក៏លេចឡើងនូវសំណួរមួយដើម្បីពញ្ញាក់ស្មារតីដល់យុវជនផងដែរ គឺថា តើក្នុងការចូលរួមរបស់ពួកគេ អាចប្រឈមនឹងអ្វីខ្លះ?

ចម្លើយទៅនឹងសំណួរនេះមិនងាយស្រួលដោយគ្រាន់តែឆ្លើយរៀបរាប់នោះទេ ព្រោះវានឹងមិនអាចឱ្យពួកគេមិនចាប់អារម្មណ៍​ហើយក៏មិនអាចកែប្រែស្ថានភាពបានដែរ។ ខ្ញុំសូមរៀបរាប់ត្រួសៗពី សកម្មភាពមួយចំនួនរបស់យុវជនក្នុងនយោបាយថ្មីៗនេះ។ យើងក្រឡេកឃើញថាពួកគេមួយចំនួនធំបានចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានអ្នកចេញមុខជាចំហរទាំងភាគីប្រឆាំង និងខាងក្រុមកាន់ អំណាចដើម្បីគាំទ្រក្រុមនីមួយៗរបស់ខ្លួន ក៏មានផងដែរនូវអ្នកដែលចេញធ្វើបាតុកម្ម អ្វីដែលជារឿង ចាប់អារម្មណ៍នោះគឺការលាបពណ៌គ្នាពីសំណាក់ភាគីទាំងសងខាង មិនត្រឹមតែប៉ុណ្ណោះក៏មានការផ្ដល់ជាមតិ ឬcomment មួយចំនួនទាំងក្នុងបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានលក្ខណៈជាការវាយប្រហារ ជាជាងការរិះគន់ដើម្បីស្ថាបនា។

បញ្ហាប្រឈមទីមួយរបស់ពួកគេនោះ គឺការមានជំនឿជ្រុលនិយមទៅលើនិន្នាការណាមួយដោយមិន គិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ ការសម្រេចចិត្ដដែលផ្អែកលើព័ត៌មានដែលមិនទាន់មាន ភាពឯករាជ្យជាដើម។ តាមរយៈបទវិភាគមួយរបស់លោក អ៊ូ វីរៈ ក្នុងវិទ្យុមជ្ឃមណ្ឌលសិទ្ធិ មនុស្សស្ដីពីបញ្ហាយុវជនក្នុងនយោបាយ លោកបានលើកឡើងថា ក្រុមយុវជនភាគច្រើនធ្វើតាម ទម្លាប់របស់អ្នកដឹកនាំរបស់ពួកគេ ដោយអនុវត្ដន៍តាមក្បួនចាស់ដដែលៗ។ ចំណុចមួយទៀតដែល គេត្រូវចាប់អារម្មណ៍ដែរនោះគឺថាគណបក្សនយោបាយនៅមិនទាន់បានការពារយុវជនតាមនិតិវិធីផ្ទៃក្នុងបក្សនៅឡើយទេ នេះមានន័យថាយុវជនដែលមានស្នាដៃ និងសមត្ថភាពកម្រត្រូវ បានទទួលការគាំទ្រនៅឡើយ។

ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាក្រឡេកមកមើលការចូលរួមនយោបាយរបស់យុវជននៅប្រទេសអាល្លឺម៉ង់ត្រង់មួយចំណុច ត្បិតថាពួកគេចូលរួមនយោបាយ តែពួកគេមានគោលការណ៍ច្បាស់លាស់ ក្នុងការគាំទ្រភាគីណាមួយ ហើយក្នុងកាលៈទេសៈណាដែលពួកគេយល់ឃើញថាមេដឹកនាំរបស់ ពួកគេអនុវត្ដន៍ផ្ទុយពីឆន្ទៈរបស់ពួកគេ នោះគេនឹងមិននៅតែបន្តគាំទ្រទៀតនោះទេ ព្រោះថាការ គាំទ្រមិនមែន គាំទ្របក្សឬមនុស្សក្នុងបក្សនោះទេ គឺគាំទ្រដល់គោលនយោបាយ និងប្រសិទ្ធិភាព ក្នុងការអនុវត្ដន៍វាដើម្បីផលប្រយោជន៍ជាតិ មិនមែនផលប្រយោជន៍បក្ស ឬបុគ្គលណាមួយឡើយ។

ការចូលរួមក្នុងក្នុងនយោបាយជារឿងសំខាន់ហើយជាអ្វីដែលយុវជនត្រូវយកចិត្ដទុកដាក់សំខាន់បំផុតដែរ ព្រោះវាជាកត្ដាសំខាន់កំណត់ជោគវាសនាប្រទេសជាតិ។ ដូច្នេះជាសារផ្ដាំទៅយុវជន ក៏ដូចជាមនុស្សផ្សេងទៀតផងដែរ ត្រូវចាំថាអ្នកត្រូវធ្វើការសម្រេចចិត្ដឱ្យបានល្អិតល្អន់ និងផ្អែកលើ ប្រភពដែលគួរឱ្យទុកចិត្ដមុននឹងសម្រេចធ្វើអ្វីមួយជាពិសេសទាក់ទងនឹងរឿងនយោបាយនេះតែម្ដង៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s