សូមណែនាំខ្លួនឱ្យស្គាល់!!

By លិន ស្រីអន

©លិន ស្រីអន/2017

សួស្ដីមិត្ដអ្នកអានទាំងអស់គ្នា!!!

ខ្ញុំឈ្មោះ លិន ស្រីអន។ ខ្ញុំមានអាយុ​១៨ឆ្នាំ ហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី១​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យានៃមហាវិទ្យាល័យវិទ្យាសាស្រ្ដកុំព្យូទ័រ។ ខ្ញុំចូលចិត្ដការសប្បាយនិងការស្គាល់មនុស្សផ្សេងៗដើម្បីបង្កើនការទំនាក់ទំនងនិងចែករំលែកបទពិសោធន៍ តែទន្ទឹមនឹងនោះខ្ញុំក៏មានបញ្ហាក្នុងការរាក់ទាក់មនុស្សដែលទើបស្គាល់ថ្មីហើយសម្រាប់ខ្ញុំវាពិត ជាពិបាកមែនទែនពេលដែលដល់ពេលត្រូវចាប់ផ្ដើមការសន្ទនាជាមួយមនុស្សថ្មីជាពិសេសអ្នកដែលខ្ញុំយល់ថាគេដូចជាមិនសូវឱ្យតម្លៃលើការសន្ទនាដំបូងនោះ។

ខ្ញុំខុសពីមនុស្សភាគច្រើនត្រង់ថា គេភាគច្រើន ខ្លាចការនិយាយជាសាធារណៈឬការធ្វើបទបង្ហាញ ណាមួយដែលមានទ្រង់ទ្រាយធំ និងមានលក្ខណៈ ផ្លូវការ តែខ្ញុំវិញខ្ញុំចូលចិត្ដស្ថានភាពបែប នោះព្រោះខ្ញុំមានទំនុកចិត្ដ និងជឿលើសមត្ថភាពរបស់ខ្ញុំថា នឹងអាចធ្វើបានល្អ តែផ្ទុយទៅវិញខ្ញុំបែរជា មានបញ្ហាក្នុងការចាប់ផ្ដើម និយាយជាមួយមនុស្សថ្មីទៅវិញ។

បើនិយាយពីចំណង់ចំណូលចិត្ដវិញ ខ្ញុំចូលចិត្ដ លេងកីឡា និងប្រើប្រាស់កុំព្យូទ័រ។ ដោយសារការស្រឡាញ់ និងឃើញពីតម្រូវការសង្គម រួមទាំងឱកាសផ្សេងៗជាច្រើន ដែលបច្ចេកវិទ្យា កំពុងមានភាពទាក់ទាញខ្លាំង ខ្ញុំបានសម្រេចចិត្ដរើស យកជំនាញព័ត៌មានវិទ្យាដើម្បីក្លាយជាជំនាញ អាជីពនៅថ្ងៃអនាគត ក្នុងបំណងសំខាន់ពីរគឺ ទីមួយ ខ្ញុំស្រឡាញ់ការងារដែលមានសេរីភាព ហើយអាចឱ្យខ្ញុំបញ្ចេញសមត្ថភាព ទេពកោសល្យរបស់ខ្ញុំ មួយវិញទៀតក្នុងមុខជំនាញនេះនៅមានកង្វះ ខាតធនធាននិងចំនួនស្ត្រីមានបរិមាណតិចមែនទែនបើធៀបនឹងបុរសមិនថាក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសនានាក្នុងសកលលោក ដូច្នេះឆ្លៀតក្នុងឱកាសនេះខ្ញុំចង់បង្ហាញពីលទ្ធភាពនិងស្នាដៃរបស់ ស្រ្ដីផងដែរ។ មូលហេតុទីពីរនោះគឺខ្ញុំគិតទៅដល់ការបង្កើតអ្វីដែលថ្មីប្លែក និងអាចទាក់ទាញមនុស្ស ឱ្យចាប់អារម្មណ៍វា។ សម្រាប់ខ្ញុំ ខ្ញុំមានសុទិដ្ឋិនិយមចំពោះវិស័យនេះ ខ្លាំងណាស់ដោយសង្ឃឹមថាវា អាចបម្រើបានក្នុងគ្រប់វិស័យផ្សេងៗ ដែលជាកត្ដាជំរុញលំហូរចរន្ដសេដ្ឋកិច្ច និងការលើកស្ទួយ កិត្ដិយសប្រទេសជាតិ។

ខ្ញុំឱ្យតម្លៃខ្លាំងបំផុតទៅដល់ការអប់រំទាំងក្នុងប្រព័ន្ធ និងការអប់រំក្រៅប្រព័ន្ធព្រោះខ្ញុំយល់ឃើញថា មាន តែការអប់រំប៉ុណ្ណោះដែលជាកត្ដាសំខាន់បំផុត អាចជួយមនុស្សឱ្យផ្លាស់ប្ដូរខ្លួនទៅជាកាតាលីករជំរុញ ល្បឿនអភិវឌ្ឍន៍សង្គម និងកសាងសិមិទ្ធិផលនានាបាន។ បន្ថែមពីនេះការអប់រំត្រូវតែទទួលបានសើ្មគ្នា ចំពោះមនុស្សគ្រប់រូប ដោយមិនប្រកាន់ភេទឬវណ្ណៈអ្វីឡើយ។ ដោយយល់ដឹងពីតម្លៃរបស់វាដូច្នេះ ហើយទើប នៅក្នុងសហគមន៍ខ្ញុំក៏ដូចជាក្នុងគ្រួសាររបស់ខ្ញុំផ្ទាល់ ឪពុកម្ដាយ ឬអាណាព្យាបាលតែង យកចិត្ដទុកដាក់ និងលើកទឹកចិត្ដឱ្យកុមារបានចូលរៀនដើម្បីទទួលបានចំណេះ ដឹងគ្រប់ៗគ្នាបើទោះជា គ្រួសារមួយចំនួនមិនសូវមានលទ្ធភាពធូរធារក៏ដោយ។

មកដល់ត្រឹមនេះ ខ្ញុំជឿថាអ្នកប្រហែលអាចស្គាល់ខ្ញុំបានច្រើន ហើយយើងក៏អាចក្លាយជាដៃគូឬមិត្ដភក្ដិ បានដែរ។ ចាប់ផ្ដើមពីការអាននិងបន្តតាមដានការសរសេររបស់ខ្ញុំ ខ្ញុំគិតថាយើងនឹងអាចស្គាល់គ្នា និងរៀនពីគ្នាបានកាន់តែច្រើនតាមរយៈការឆ្លើយតប និងយោបល់ផ្សេងៗមកកាន់រូបខ្ញុំ។

សូមអរគុណសម្រាប់ការយកចិត្ដទុកដាក់អាន!!

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s